អ្នកជាប់ឃុំ ៥នាក់ត្រូវបានសមត្ថកិច្ចចាប់ចូលគុកវិញក្រោយព្យាយាមរត់គេច

45

អ្នកជាប់ឃុំ ៥នាក់នៅខេត្តស្ទឹងត្រែងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅឃុំខ្លួនវិញក្រោយពួកគេព្យាយាមរត់ចេញ​ពី​មន្ទីរ​​ឃុំឃាំង។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃនេះបានលើកយកសំដីរបស់លោក​ឧត្តម សេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​តារា​ ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា​អ្នកទោស ៥នាក់​ដែល​ហែក​គុក​បម្រុង​រត់គេច​ខ្លួន​នៅ​រសៀល​​ថ្ងៃ​ទី​០៣​ ខែមករា​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​វិញ​អស់ហើយ​។​

​ការចុះផ្សាយដដែលបន្តថា​មុន​ពេល​កើតហេតុ​អ្នកទោស​ទាំងនោះ​​ ត្រូវ​មន្ត្រី​ជំនាញ​​អោយមក​ធ្វើការ​សម្អាត​ជុំវិញ​បរិវេណ​ពន្ធនាគារ​ ហើយមាន​ឱកាសល្អ​ក៏មាន​បំណង​ចង់​រត់​គេច​ តែ​ត្រូវ​កម្លាំង​នគរបាល​ប្រ​ឃាត់​មក​វិញ​ទាំងអស់​៕