កូរ៉េខាងត្បូងច្រានចោលការព្រួយបារម្ភថា កិច្ចចរចាអាចធ្វើឱ្យប៉ះពាល់ដល់ការដាក់សម្ពាធលើកូរ៉េខាងជើង

30

រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានច្រានចោលការព្រួយបារម្ភថា ការជំរុញការចរចារបស់កូរ៉េខាងត្បូងជាមួយកូរ៉េខាងជើង អាចបង្កើតឱ្យមានភាពច្របូកច្របល់នៅក្នុងការដាក់សម្ពាធទៅលើក្រុងព្យុងយ៉ាង ឱ្យបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។

ប្រទេសកូរ៉េខាងជើងបានយល់ព្រមបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់អូឡាំពិករដូវរងារនៅ Pyeongchang ដែលនឹងត្រូវប្រារព្ធធ្វើនៅកូរ៉េខាងត្បូង ហើយនឹងធ្វើកិច្ចពិភាក្សាយោធាជាមួយកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីមធ្យោបាយក្នុងការជួយបន្ធូរភាពតានតឹងនៅតាមព្រំដែន។

លោក Cho Myoung-gyon រដ្ឋមន្រ្តីក្រសួងការពារជាតិ បាននិយាយថា លោកមិនគិតថា កិច្ចពិភាក្សាអន្តរកូរ៉េ នឹងធ្វើឱ្យចុះខ្សោយដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីដាក់ទណ្ឌកម្មទណ្ឌកម្ម និងការគាបសង្កត់លើកូរ៉េខាងជើងលើកម្មវិធីនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលនោះទេ។ រដ្ឋមន្ត្រីរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ខ្ញុំមិនគិតថា ការចរចាជាមួយកូរ៉េខាងជើងប្រឆាំងជំទាស់ពីការស្វែងរកការដាក់ទណ្ឌកម្ម និងកិច្ចពិភាក្សាទ្វេភាគីនោះទេ»។

លោករដ្ឋមន្ត្រីបាននិយាយបន្ថែមទៀតថា យើងបាននិយាយអ្វីដែលយើងចង់និយាយទាក់ទងនឹងទំនាក់ទំនងអន្តរកូរ៉េ រួមជាមួយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង៕