ក្នុងមួយឆ្នាំ មន្ទីពេទ្យគន្ធបុប្ផាចំណាយទឹកប្រាក់សរុបចំនួន ៣៦លានដុល្លារ ក្នុងការជួយព្យាបាលជំងឺកុមារកម្ពុជា

135

លោក Denis Laurent អ្នកគ្រប់គ្រងមន្ទីរពេទ្យកុមារគន្ធបុប្ផាប្រចំានៅកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០១៧ មន្ទីពេទ្យគន្ធបុប្ផា និងបានចំណាយថវិការសរុបអស់ចំនួន៣៦លានដុល្លារអាមេរិក ក្នុងការជួយកុមារជាង៩០ម៉ឺននាក់។

លោកថា មន្ទីរពេទ្យបានចំណាយថវិការដែលបានពីសប្បុរធម៍ផ្តល់ឲ្យ សម្រាប់ដំណើរការព្យាបាលជួយសង្គ្រោះជីវិតកុមារកម្ពុជា ឱ្យរួចផុតពីការគំរាមកំហែងនៃជំងឺគ្រប់ប្រភេទ។ ហើយភាគច្រើនកុមារដែលមានជំងឺមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃ ជាកុមារជាកូនចៅគ្រួសារប្រជាពលរដ្ឋក្រីក្រ។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ក្នុងចំនួនថវិកាទាំងអស់ ដែលបានផ្តល់មកមន្ទីរពេទ្យកុមារគន្ធបុប្ផាគឺបានមកពីរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា គ្រឹះស្ថានអង្គរ ជំនួយពីប្រទេសស្វីស និងការបរិច្ចាគដោយសប្បុរសជនក្នុងស្រុក។
គួរបញ្ជាក់ថា  មន្ទីរពេទ្យគន្ធបុប្ផា បានជួយជីវិតប្រជាជនកម្ពុជា ជាពិសេសកុមារដែលមានជំងឺឲ្យរួចផុតពីសេចក្តីស្លាប់។ ដោយបានមើលឃើញអំពីបញ្ហានេះ ចលនាមូលនិធិសប្បុរសធម៌ផ្សេងៗ បានស្វែងរកថវិការ ដើម្បីជួយកុមារកម្ពុជា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យ៕