សីតុណ្ហភាពចុះត្រជាក់ខ្លាំងដល់ ១៣ និង ១៥ អង្សា

106

នៅថ្ងៃនេះសីតុណ្ហភាពបានធ្លាក់ចុះត្រជាក់ខ្លាំងខុសពីធម្មតា រហូតដល់ ១៣ និង ១៥ អង្សាក្នុងខេត្តមួយចំនួន។ តាមការចុះផ្សាយនូវ តារាងព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃទី ១៣ ខែ មករានេះ ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាទាំង ២៥ ខេត្តក្រុងនេះ មានខេត្តខ្លះសីតុណ្ហភាពធ្លាក់ចុះរហូតដល់ ១៣ ទៅ ១៥ អង្សា ដែលធ្វើឲ្យអាកាសធាតុចុះត្រជាក់ខុសពីធម្មតា។

បើតាមក្រសួងធនធានទឹក និង ឧតុនិយមបានបង្ហាញឲ្យដឹងថាខេត្តដែលមានអាកាសធាតុត្រជាក់រហូតដល់ ១៣ អង្សានោះ គឺខេត្តរតនគិរី ហើយខេត្តឧត្តមានជ័យធ្លាក់ចុះដល់ ១៥,៥ អង្សា ចំណែកខេត្តមណ្ឌលគិរីធ្លាក់ចុះដល់ ១៥,៧ អង្សា។

ជាមួយគ្នានោះដែរក្រសួងធនធានទឹកក៏បានបង្ហាញដែរថាសម្រាប់សីតុណ្ហភាពក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះដល់ ២០,៤ អង្សា ចំណែកខេត្តដែលមានសីតុណ្ហភាពខ្ពស់ជាងគេរហូតដល់ ២២ អង្សានោះគឺខេត្ត កំពត និង ខេត្តកែប៕