លោកត្រាំ ចោទចិនថាបាននាំប្រេងចូលទៅកាន់កូរ៉េខាងជើង

38

លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងជាមួយប្រទេសចិន បន្ទាប់ពីមានរបាយការណ៍មួយថា ចិនបានអនុញ្ញាតិឱ្យមានការនាំប្រេងចូលទៅកាន់ប្រទេសកូរ៉េខាងជើង។ លោកបាននិយាយថា មិនមានដំណោះស្រាយមិត្តភាពចំពោះវិបត្តិកូរ៉េខាងជើងទេ ប្រសិនបើប្រេងត្រូវបានអនុញ្ញាតអោយនាំចេញទៅក្រុងព្យុងយ៉ាង។ កាលពីពេលមុន ប្រទេសចិនបានបដិសេធថា មិនមានការដាក់ទណ្ឌកម្មប្រេងរបស់អង្គការសហប្រជាជាតិណាមួយរវាងចិន និងកូរ៉េខាងជើងនោះទេ។

កាលពីសប្តាហ៍មុន ក្រុងប៉េកាំងបានគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានរួមបញ្ចូលវិធានការកាត់បន្ថយការនាំចូលប្រេងឥន្ធនៈរបស់កូរ៉េខាងជើងរហូតដល់ ៩០ភាគរយ។ បើតាមមន្រ្តីអាមេរិកមិនបានបញ្ជាក់អះអាងពីរបាយការណ៍នេះទេ ប៉ុន្តែមន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ ដែលដកស្រង់សម្តីដោយសារព័ត៌មានរ៉យទ័រ បានលើកឡើងថា ការនាំចេញប្រេងបែបនេះ ទៅកាន់កូរ៉េខាងជើងនៅតែអាចកើតមានដដែល បើទោះបីជាទទួលរងការដាក់ទណ្ឌកម្មពីអន្តរជាតិក៏ដោយ។

មន្ត្រីរូបនោះបាននិយាយថា ការផ្ទេរប្រេងពីនាវាមួយទៅនាវាមួយផ្សេងទៀត នៅតែជាការព្រួយបារម្ភ ដែលជាផ្នែកមួយនៃសកម្មភាពទណ្ឌកម្មរបស់កូរ៉េខាងជើង។ ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង បាននិយាយម្តងហើយម្តងទៀតថា ខ្លួនបានអនុវត្តយ៉ាងពេញទំហឹងនូវដំណោះស្រាយទាំងអស់របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងក្រុងព្យុងយ៉ាង។

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក រ៉េនហ្គូឈាំង បាននិយាយប្រាប់អ្នកយកព័ត៌មានអំពីបញ្ហារាយការណ៍ពីការផ្ទេរប្រេងពីនាវាទៅនាវា ដែលបាននិយាយថា ស្ថានភាពដែលអ្នកបាននិយាយមិនពិតទេ។

លោក Michael Cavey អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យប្រទេសទាំងអស់កាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង។ លោកបាននិយាយថា យើងសូមអំពាវនាវឱ្យប្រទេសចិនបញ្ចប់រាល់ទំនាក់ទំនងសេដ្ឋកិច្ចទាំងអស់ជាមួយកូរ៉េខាងជើង រួមទាំងវិស័យទេសចរណ៍ និងការផ្តល់ផលិតផលប្រេង ឬប្រេងកាត។

សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលការដឹកជញ្ជូនអន្តរជាតិ ទៅកាន់នាវាកូរ៉េខាងជើងចំនួន ៤គ្រឿងបន្ថែមទៀត ដែលសង្ស័យថា បានដឹកទំនិញហាមឃាត់។ វានឹងនាំមកនូវចំនួននាវាសរុប ដែលត្រូវបានរារាំងដោយអង្គការសហប្រជាជាតិដល់ប្រាំបីគ្រឿង៕