មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅលីម៉ា ប្រឆាំងនឹងការលើកលែងទោសចំពោះអតីតប្រធានាធិបតី

24

មនុស្សរាប់ពាន់នាក់បានដើរនៅតាមដងផ្លូវនៃទីក្រុងលីម៉ា បន្ទាប់ពីអតីតមេដឹកនាំ Alberto Fujimori ដែលបានជាប់ទោសពីបទពុករលួយត្រូវបានលើកលែងទោស។

មនុស្សជាង ៥ពាន់នាក់កំពុងតវ៉ានៅរដ្ឋធានីលីម៉ារបស់ប្រទេសប៉េរូ​ ប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីលោក Pablo Kuczynski ដែលបានផ្តល់ការលើកលែងទោសដល់អតីតអ្នកដឹកនាំលោក Alberto Fujimori ដែលបានជាប់ទោស ២៥ឆ្នាំពីបទពុករលួយ, រំលោភបំពាន់សិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ កាលពីថ្ងៃអាទិត្យ លោក Kuczynski បានលើកលែងទោស Fujimori អាយុ ៧៩ឆ្នាំ ដោយសារតែជំងឺដែលមិនអាចព្យាបាលបាន និងកាន់តែធ្ងន់ធ្ងរទៅ។

ប្រព័ន្ធផ្សព្វផ្សាយសាធារណរដ្ឋបានរាយការណ៍ថា មនុស្សរាប់ពាន់នាក់ ដែលមិនយល់ស្របនឹងការសំរេចចិត្តរបស់ប្រធានាធិបតីរូបនេះ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ នៅកណ្តាលទីក្រុងលីម៉ា ស្របពេលដែលក្រុមប៉ូលិសដែលបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមសកម្មជនទាំងនោះ។ អ្នកតវ៉ាជាច្រើននាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលធ្វើបាតុកម្មនោះ។

លោក Fujimori បានធ្វើជាប្រធានប្រទេសប៉េរូ ចាប់ពីខែកក្កដា ឆ្នាំ១៩៩០ ដល់ខែវិច្ឆិកា ឆ្នាំ២០០០។ ក្រោយមកគាត់ត្រូវបានគេកាត់ទោស ហើយនៅខែមេសា ឆ្នាំ២០០៩ តុលាការបានកាត់ទោសគាត់ឱ្យជាប់គុក ២៥ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។

សូមបញ្ជាក់ថា អ្នករិះគន់ជាច្រើនបានយកចិត្តទុកដាក់ចំពោះការពិតដែលថា កូនប្រុសរបស់លោក Fujimori គឺលោក Kenji Fujimori បានបោះឆ្នោតសភាអនុបវាទ កាលពីពេលមុន ដើម្បីចោទប្រកាន់លោក Kuczynski។ ចលនាបែបនេះ បានអនុវត្តតាមការចោទប្រកាន់ពីបទពុករលួយទាក់ទងនឹងជំនួញរបស់លោក Kuczynski ជាមួយក្រុមហ៊ុនសំណង់ប្រេស៊ីល៕