សាន់ហ្វ្រាន់ស៊ីស្កូ ប្តឹងក្រសួងការពារជាតិជុំវិញការបរាជ័យ ក្នុងការត្រួតពិនិត្យកាំភ្លើង

33

អជ្ញាធរទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានដាក់ពាក្យបណ្តឹងសហព័ន្ធមួយ កាលពីថ្ងៃអង្គារ ប្រឆាំងនឹងក្រសួងការពារជាតិអាមេរិក ចំពោះការខកខានរបស់ខ្លួន ក្នុងការអនុវត្តការពិនិត្យមើលកាំភ្លើង ដែលអាចសម្លាប់មនុស្ស ដែលគ្មានទោស។

ពាក្យបណ្តឹងដែលបានដាក់នៅតុលាការសហព័ន្ធរដ្ឋ Virginia ដោយទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានចោទប្រកាន់ក្រសួងការពារជាតិសហរដ្ឋអាមេរិកថា បានខកខានគោរពតាមកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន ដើម្បីជូនដំណឹងដល់ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) នៅពេលដែលសមាជិកម្នាក់នៃយោធា ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ដែលនឹងរារាំងពួកគេពីការទិញ ឬប្រើអាវុធ។

ដោយរួមគ្នាជាមួយទីក្រុងពីរផ្សេងទៀត នៅទីក្រុងញូវយ៉ក និងភីឡាដិលហ្វៀ សានហ្វ្រាន់ស៊ីស្កូក៏បានចុះបញ្ជីជាជនជាប់ចោទអាមេរិក កងទ័ពជើងទឹក កងទ័ពអាកាស និងមន្រ្តីមន្ទីរបញ្ចកោណជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីការពារជាតិលោក James Mattis ផងដែរ ទៅកាន់តុលាការស្រុក។

ពាក្យបណ្តឹងនេះបានឆ្លើយតបទៅនឹងការសម្លាប់មនុស្សយ៉ាងតិច ២៦នាក់នៅព្រះវិហារមួយ ក្នុងរដ្ឋតិចសាស កាលពីខែមុន ដោយលោក Devin Kelley អតីតសមាជិកនៃកងកម្លាំងអាកាស ដែលបានប្រព្រឹត្តអំពើមនុស្សឃាតវាយប្រហារ ដោយកាំភ្លើង។ ពាក្យបណ្តឹងនេះ បាននិយាយថា ជនជាប់ចោទត្រូវបានអនុវត្តតាមច្បាប់នោះ អ្នកបាញ់ប្រហារនោះ មិនគួរមានលទ្ធភាពទិញអាវុធ ដែលគាត់ប្រើនោះទេ។

សូមបញ្ជាក់ថា កងកម្លាំងទ័ពអាកាសអាមេរិក បានទទួលស្គាល់ការបរាជ័យរបស់ខ្លួន ក្នុងការរាយការណ៍ការផ្តន្ទាទោសដល់ FBI ដែលទិន្នន័យរបស់ពួកគេត្រូវបានប្រើប្រាស់ ដោយមន្រ្តីអនុវត្តច្បាប់ ក្នុងមូលដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យលើការអនុញ្ញាតឱ្យប្រើកាំភ្លើង និងការត្រួតពិនិត្យការទិញ៕