សង្រ្គាមយេម៉ែន៖ ការវាយប្រហារដោយអារ៉ាប៊ីសាអ៊ូឌីត សម្លាប់ជនស៊ីវិល ៦៨នាក់ក្នុងមួយថ្ងៃ

47

អង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហារតាមអាកាសចំនួនពីរលើក ដោយសារការប្រយុទ្ធគ្នា ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងសង្គ្រាមស៊ីវិលយេម៉ែន បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៦៨នាក់ក្នុងមួយថ្ងៃ នៅសប្តាហ៍នេះ។

អ្នកសម្របសម្រួលផ្នែកមនុស្សធម៌លោក Jamie McGoldrick បាននិយាយថា ការវាយឆ្មក់ជាលើកដំបូងកាលពីថ្ងៃអង្គារ នៅលើទីផ្សារដែលមានមនុស្សច្រើននៅក្នុងខេត្ត Taiz បានធ្វើឱ្យមនុស្ស ៥៤នាក់ស្លាប់។ ទី ពីរនៅក្នុងខេត្ត Hudaydah បានសម្លាប់សមាជិក ១៤នាក់នៅក្នុងគ្រួសារតែមួយ។

យោងតាមអង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាង ៨.៧៥០នាក់ត្រូវបានសម្លាប់ និង ៥ម៉ឺននាក់បានរងរបួស ចាប់តាំងពីក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប់ បានធ្វើអន្តរាគមន៍នៅក្នុងជម្លោះរវាងកងកម្លាំងស្មោះត្រង់នឹងរដ្ឋាភិបាលយេម៉ែន និងចលនាឧទ្ទាម Houthi នៅក្នុងខែមីនា ឆ្នាំ២០១៥។

សូមបញ្ជាក់ថា ការប្រយុទ្ធគ្នានិងការហ៊ុមព័ទ្ធដោយក្រុមចម្រុះនេះ បានធ្វើឱ្យមនុស្ស ២០,៧លាននាក់ ត្រូវការជំនួយមនុស្សធម៌ បានបង្កើតឱ្យមានការសង្គ្រោះបន្ទាន់ ផ្នែកសន្តិសុខស្បៀងអាហារធំបំផុត នៅលើពិភពលោក និងបានបណ្តាលឱ្យមានការផ្ទុះឡើងនូវជំងឺអាសន្នរោគ ដែលត្រូវបានគេគិតថា បានសម្លាប់មនុស្ស ២.២២៧នាក់ចាប់តាំងពីខែមេសាមកនេះ៕