អ៊ីស្រាអែល ចាត់ទុកការសម្រេចចិត្តរបស់លោកត្រាំរឿងទីក្រុងហេ្សរុយសាឡឹម គឺជារឿងប្រវត្តិសាស្រ្ត

50

អ៊ីស្រាអែល បានចាត់ទុកការសម្រេចចិត្តរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារបស់អ៊ីស្រាលអែល គឺជារឿងប្រវត្តិសាស្រ្ត បើទោះបីជាមានការរិះគន់ពីសំណាក់អន្តរជាតិខ្លាំងយ៉ាងណាក៏ដោយ។

លោក ដូណាល់ ត្រាំ បានចាត់ទុកការសម្រេចរបស់លោកនេះ ថាជាផ្នែកមួយនៃការជំរុញ ដំណើរការសន្តិភាពនៅមជ្ឈឹមបូពា៍ ខណៈដែលប្រធានាធិបតីប៉ាឡេស្ទីនឯណោះវិញ បានហៅការសម្រេចរបស់លោកត្រាំ គឺជារឿងដ៏គួរឲ្យស្អប់ខ្ពើមបំផុត។

បើតាមលោកត្រាំ បានឲ្យដឹងថា អាមេរិកនៅតែគាំទ្រចំពោះដំណោះស្រាយក្នុងជម្លោះដ៏យូរអង្វែងនៃរដ្ឋទាំងពីរ ប្រសិនបើមានការយល់ព្រមពីភាគីទាំងសងខាង ហើយវាមានសារៈសំខាន់ក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលរស់នៅជាមួយអ៊ីស្រាអែល។

គួរបញ្ជាក់ថា ក្រោយប្រកាសទទួលស្គាល់ទីក្រុងហេ្សរុយសាឡឹម ជារបស់អ៊ីស្រាអែលនោះ មានប្រទេសចំនួន០៥ ក្នុងចំណោមប្រទេស១៥ ប្រទេស ដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់មួយស្តីពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ៕ ដោយ៖ Rush News