កូរ៉េខាងជើងច្រានចោលសំណើររបស់លោក Tillerson សម្រាប់ការពិភាក្សាដោយគ្មានលក្ខខណ្ឌ

42

នៅថ្ងៃអង្គារនេះ កូរ៉េខាងជើងបានច្រានចោលសំណើរចុងក្រោយរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson សម្រាប់កិច្ចពិភាក្សា ដោយគ្មានលក្ខខណ្ឌជាមុន ដោយនិយាយថា ខ្លួនគ្មានចំណាប់អារម្មណ៍លើផែនការរបស់ក្រុងវ៉ាស៊ីនតោននោះទេ ដើម្បីធ្វើឱ្យខ្លួនបោះបង់កម្មវិធីនុយក្លេអ៊ែរ។

លោក Tillerson បានឱ្យដឹងកាលពីសប្តាហ៍មុនថា អាម៉េរិកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌជាមុន នៅក្នុងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក លោកបាននិយាយថា កូរ៉េខាងជើងគួរតែបញ្ឈប់ឥរិយាបថគំរាមកំហែងរបស់ខ្លួន មុនពេលការចរចាអាចចាប់ផ្តើម ដោយផ្អែកលើការថ្លែងសន្ទរកថាមុនរបស់លោក។

លោក Rodong Sinmun អ្នកនាំពាក្យនៃគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច (WPK) បាននិយាយថា គ្មានអ្វីផ្លាស់ប្តូរនៅក្នុងជំហររបស់ខ្លួន ក្នុងការស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ ទោះបីជាថាក្រុងវ៉ាស៊ីនតោន បានផ្តល់ការចរចាដោយគ្មានលក្ខខណ្ឌ។

កាសែតនេះ បាននិយាយនៅក្នុងអត្ថាធិប្បាយមួយថា សហរដ្ឋអាមេរិក កំពុងព្យាយាមផ្លាស់ប្តូរទំនួលខុសត្រូវចំពោះភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ ការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញថា ត្រូវបានកំណត់ឱ្យមានការរៀបចំដំណោះស្រាយលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខថ្មី ដែលអាចរួមបញ្ចូលការបិទគមនាគមន៍ដែនសមុទ្រ ប្រសិនបើយើងមិនទទួលយកកិច្ចសន្ទនា សំដៅពិភាក្សាអំពីការបោះបង់អាវុធនុយក្លេអ៊ែររបស់យើង។

កូរ៉េខាងជើងបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនដាក់អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន នៅលើតុចរចាទេ ប្រសិនបើសហរដ្ឋអាមេរិក មិនបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួន ចំពោះក្រុងព្យុងយ៉ាង។ យើងមិនមានការផ្លាស់ប្តូរនៅក្នុងជំហររបស់យើង ដែលយើងនឹងមិនផ្លាស់ប្តូរទំហំមួយអ៊ីញ នៅក្នុងដំណើររបស់យើង ឆ្ពោះទៅរកការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់យើងទេ។

សូមបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្ពស់ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មី នៅចុងខែវិច្ឆិកា ដោយប្រកាសថា ខ្លួនបានបញ្ចប់ផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រកបដោយជោគជ័យ៕