កុមារចំនួនជាង ២០ម៉ឺននាក់ បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកខួរក្បាល នៅក្នុងរដ្ឋរ៉ាឃីន

36

កុមារសរុបជាង ២០ម៉ឺននាក់ដែលមានអាយុក្រោម ៥ឆ្នាំ នៅក្នុងរដ្ឋរ៉ាជីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកខួរក្បាលរបស់ជប៉ុន។ យុទ្ធនាការចាក់ថ្នាំបង្ការ ដែលចាប់ផ្តើមដោយក្រសួងសុខាភិបាលរដ្ឋរ៉ាឃីន ដែលគ្របដណ្តប់លើទីក្រុងចំនួន ១៤ រួមមាន Sittway, Mrauk U, Maungtaw, Kyaukphyu និង Thandwe។

លើសពីនេះទៅទៀត កុមារជាង ៤ម៉ឺននាក់នៅតាមតំបន់ព្រំដែនដាច់ស្រយាល នៅក្នុងរដ្ឋនេះ ក៏ត្រូវបានគេចាក់ថ្នាំការពារបង្កដោយមូសផងដែរ។ ការចាក់វ៉ាក់សាំងនេះ សំដៅទៅលើកុមារសរុបចំនួន ១៤លាននាក់នៅក្នុងរដ្ឋរ៉ាឃីន។ អ្នកជម្ងឺមួយចំនួនមានរោគសញ្ញាប្រព័ន្ធសរសៃប្រសាទ រួមទាំងការញ័រប្រកាច់ (ជាពិសេសក្នុងចំណោមកុមារ) ក៏ដូចជា ការផ្លាស់ប្តូរស្ថានភាពផ្លូវចិត្ត និងជំងឺចលនា។

សូមបញ្ជាក់ថា ជម្ងឺរលាកខួរក្បាល អាចបណ្តាលឱ្យស្លាប់ពី ២០ ទៅ ៣០ភាគរយ ហើយអ្នកដែលនៅរស់រានមានជីវិត ភាគច្រើនបន្តមានរោគសញ្ញាផ្លូវចិត្ត វិកលចរិក៕