កំណើនពាណិជ្ជកម្មបរទេសនៅប្រទេសចិនកើនឡើងហួសពីការរំពឹងទុករហូតដល់១៥,៦ភាគរយបើធៀបនឹងឆ្នាំមុន

34
Display of Stock market quotes

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា កំណើនពាណិជ្ជកម្មបរទេស​របស់ប្រទេសចិនបានកើនឡើងហួសពីការរំពឹងទុកជាមួយទំហំពាណិជ្ជកម្មសរុបក្នុងរយៈពេល១១ខែនៃ២០១៧នេះគឺកើនឡើងអត្រា១៥,៦ភាគរយបើធៀបនឹងរយៈពេល៦ឆ្នាំចុងក្រោយនេះ ហើយសេវានាំចេញបានកើនឡើងលឿនជាងសេវានាំចូលជាលើក​ដំបូងក្នុងរយៈ​ពេល៧ឆ្នាំកន្លងមកនេះ។

 

ក្រសួងដដែលនេះបានបញ្ជាក់ពីថ្ងៃចន្ទថា កំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ផលិតផល​គឺ​នៅតែជាកម្លាំងចលករលេខ១ក្នុងការជួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចលឿនបែបនេះ ហើយ​ថា​ ការលក់រាយតាមប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសចិនក្នុងរយៈពេល១១ខែ​ឆ្នាំនេះ​បានកើនឡើងចំនួន៦,៤ទ្រីលានយ័ន់ពោលគឺកើនឡើង៣២,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។

 

ក្រសួងនេះបាននិយាយថា ប្រទេសចិនបានចាប់អារម្មណ៍ចំពោះការថយចុះនូវនិន្នាការ​ប្រើប្រាស់វិនិយោគទុនបរទេស ហើយឧស្សាហកម្មផលិតកម្មបានជួបប្រទះស្ថានភាពធ្លាក់ចុះ​ក្នុង​រយៈពេល៥ឆ្នាំកន្លងមកនេះក្នុងការប្រើប្រាស់វិនិយោគទុនបរទេស ខណៈឧស្សាហកម្ម​បច្ចេកវិទ្យាបានប្រើវិនិយោគទុនបរទេសជាង៦៦ភាគរយគឺច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕