កម្លាំងអាវុធហត្តខេត្តកំពង់ឆ្នាំងចុះអនុវត្តដីការរបស់តុលាការយោធាឃាត់ខ្លួនមនុស្សចំនួន៥នាក់

60

 

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ស្នាក់ការសន្តិសុខលេខ៥០០ សរុប១២នាក់ រថយន្តចំនួន០២គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើស បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមតុលាការយោធា លេខ :
– លេខ ០១០/២០២៤ ដ.ក
– លេខ ០១១/២០២៤ ដ.ក
– លេខ ០១៣/២០២៤ ដ.ក
– លេខ ០១៤/២០២៤ ដ.ក
– លេខ ០១៥/២០២៤ ដ.ក
ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ចេញដោយ លោកឧត្តមសេនីយ៍ទោ ម៉ែន ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការយោធា នៅចំណុចភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
+លទ្ធផល : ឃាត់ខ្លួនជនត្រូវចោទ ចំនួន ០៥នាក់ ឈ្មោះ ៖
១.ណែម សុផល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរ កសិករ។
២. អន សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរ លក់ដីឡូត៍។
៣.ហឿន សីហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរ និស្សិត។
៤.សាំង ស៊ីថា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរ កសិករ។
៥.យឹម យុទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរ ជាងម៉ូតូ។
– ពីបទ ជ្រើសរើសទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៥ នាក់ បានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការអមតុលាការយោធា ដើម្បីអនុវត្តតាមនីតិវិធី។