មន្រ្តី សាលាដំបូងខេត្តកំពង់ឆ្នាំង ១៣០ រូប ធ្វើតេស្ត រកសារធាតុញៀន លទ្ធផល គឺអវិជ្ជមាន ទាំងអស់

24

 

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធី “ធ្វើតេស្ដស្វែងរកសារធាតុញៀនរបស់មន្ដ្រីរាជការ មន្ដ្រីជាប់កិច្ចសន្យា និងមន្ដ្រីហាត់ការ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង, អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ឆ្នាំង” សរុបចំនួន ១៣០ រូប (ស្ដ្រីចំនួន ៥៥ រូប) ដែលជាលទ្ធផល គឺអវិជ្ជមាន។

កម្មវិធី “ធ្វើតេស្ដស្វែងរកសារធាតុញៀនរបស់មន្ដ្រីរាជការ ធ្វើឡើង យោងតាមបទបញ្ជាលេខ០១ ប.ប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភាពប៉ិនប្រសប់ប្រកបដោយ គតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕