រយៈកាល៤ថ្ងៃហើយ នៅឡើយពន្លឺយុត្តិធម៌នៅតែគ្មានសំរាប់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត….ឥឡូវនេះបានទទួលព័ត៌មានច្បាស់ការហើយអំពីប្រវត្តិនៃជនបង្ក ដែលបើករថយន្តបុកសិស្សសាលាម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

40

 

ខេត្តតាកែវ៖មានករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៧.២០នាទី មានរថយន្តមួយគ្រឿងម៉ាកford ពាក់ស្លាកលេខ2Q 3980 ភ្នំពេញ បើកបរដោយបុរសម្នាក់ដែលសមត្ថកិច្ចបានអោយដឹងថា:ឈ្មោះ កឹម កុលនាថ អាយុ៣៥ឆ្នាំ មានតួនាទីនិងមុខរបរជាគ្រូពេទ្រ បើកគ្លីនិកលក់ថ្នាំពេទ្យនិងព្យាបាលអ្នកជំងឺ ស្ថិតនៅភូមិគោកដូង ឃុំពេជ្រសា ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
បានជិះរថយន្តford បុកពីក្រោយម៉ូតូមួយគ្រឿងពេញទំហឹង ផ្លោងចូលផ្ទះ នៅចំណុចភូមិស្រែបឹង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត បណ្ដាលឲ្យសិស្សសាលាម្នាក់ទើបចេញពីរៀនគួរភាសាអង់គ្លេស ឈ្មោះ កែវ វាសនា អាយុ១៨ឆ្នាំ រស់នៅភូមិតាអ៊ុយ ឃុំក្រពុំឈូក ស្រុកកអណ្តែត បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារឧបទ្ទវហេតុជួបគ្រោះថ្នាក់ចរាចរណ៍នៅមិនទាន់បានទទួលនៅពន្លឺយុទ្ធិធម៌ណាមួយនៅឡើយទេ។
ដូច្នេះក្រុមគ្រួសារជនរងគ្រោះសូមទទូចអង្វរទៅដល់ ឯកឧត្តម អ៊ូច ភាអភិបាលខេត្តតាកែវ ឯកឧត្តម ឯក ឆេងហ៊ួត ព្រះអាជ្ញាអមសាលាដំបូងខេត្តតាកែវ មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ពួកគាត់ផង៕
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

  1. អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕