អគ្គិភ័យឆាបឆេះរោងចិញ្ចឹមមាន់០២ខ្នងនិង សម្ភារៈជាច្រើនសរុបជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លា

38

 

បាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះរោងចំនួន០២ខ្នងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញជួយអន្តរាគមន៍ពន្លត់នៅវេលាម៉ោង០៤និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះដែរបានឆាបឆេះរោងចំនួន០២ខ្នង ក្នុងនោះរោងកសិដ្ឋានចិញ្ចឹមមាន់០១ខ្នង ទំហំ ៨ម៉ែត្រX៦០ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី និងរោងឡាន០១ខ្នងទំហំ ១៥ម៉ែត្រX១២ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី រួមជាមួយសម្ភារៈខូចខាតមាន!
-ឡានចំនួន០២គ្រឿង ,ម៉ូតូចំនួន០៣គ្រឿង ,មាន់ពីរោងស្មើ ១២០០០ក្បាល ដែលសរុបជាទឹកប្រាក់ប្រមាណ ២០មុឺនដុល្លា ដែលមានម្ចាស់ឈ្មោះ ឌិប ផាឌីន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលផ្តើមអោយឆេះឡើងនេះគឺបណ្ដាលមកពីឆេះប្រព័ន្ធហ្គាសកំដៅមាន់ ហើយភ្លាមៗនោះដែរសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ដោយប្រើប្រាស់ទឹកជាច្រើនឡានផងដែរ។