កម្មវិធីតេស្តរកសារធាតុញៀនរបស់មន្រ្តីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ

30

 

(កំពង់ធំ)÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូង និងឯកឧត្ដម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង បានដឹកនាំមន្រ្តីក្រោមឱវាទ ធ្វើតេសត្តរកសារធាតុញៀន ដើម្បីចូលរួមអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្ដីពីការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ដោយមានការរួមពីសំណាក់លោកអនុប្រធានសាលាដំបូង លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី និងលោក-លោកស្រីជាមន្រ្តីនៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ធំទាំងអស់ ក្នុងការពិនិត្យជាក់ស្ដែងឲ្យដឹងច្បាស់ថាប្រសិនបើមានករណីមន្ត្រីណាមួយប្រើសារធាតុញៀន នោះនឹងពិនិត្យឃើញជាក់ស្ដែងជាមិនខាន។

គួរបញ្ជាក់ផងដែរថា ជាលទ្ធផលនៃការធ្វើតេស្តបានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ធំទាំងអស់ អវិជ្ជមានសារធាតុញៀន។