លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមធ្វើការបង្ក្រាបបទល្មើសជលផលនៅចំណុចខ្វែងក្របី និងកន្លែងអភិរក្សព្រែកខ្សាច់ ឃុំផាត់សណ្តាយ 

32

 

(កំពង់ធំ)÷ នៅថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចខ្វែងក្របី និងកន្លែងអភិរក្សព្រែកខ្សាច់ ក្នុងភូមិសាស្រ្ត ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាមួយគ្នានោះផងដែរ កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសលទ្ធផលសម្រេចបាន(០២ករណី )
១/ ធ្វើនេសាទប្រើស្បៃមុង ៖ បានរុះរើបំផ្លាញចោលរបាំងស្បៃមុងចំនួន១របាំងប្រវែង ១៥០ម៉ែត្រ ឡុកស្បៃមុងចំនួន ៣គ្រឿ លូស្បៃមុងចំនួន ៦មាត់ បង្គោល ៦០ដើម និងចាក់លែងត្រីចម្រុះចំនួន ១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។
២/ ធ្វើនេសាទកន្លែងអភិរក្សធនធានជលផល ៖ បានរឹបអូសយកមងប្រវែង៤០ម ក្រឡា១២ស.ម និងត្រីចម្រុះចំនួន ១៣គីឡូក្រាម។

លោក ចាយ គង់ម៉េង ត្រូវតែបង្ក្រាបបទល្មើសនេសាទនៅកន្លែងអភិរក្សដើម្បីការពារធនធានជលផលឱ្យនៅគង់វង្សយូរ អង្វែង មាននិរន្តរភាព សំបូរត្រីឡើងវិញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល  ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជានេសាទឱ្យបញ្ឈប់ជាបន្ទាន់ ការធ្វើនេសាទដោយប្រើឧបរករណ៍ខុសច្បាប់ និងនេសាទនៅកន្លែងអភិរក្ស ព្រោះជាកន្លែងហាមឃាត់ដាច់ខាត និងជាកន្លែងអភិរក្សមេពូជ សូម្បីតែនេសាទជាលក្ខណ:គ្រួសារក៏ដោយ។