មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង  បានសហការជាមួយក្រុមការងារនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វចុះពិនិត្យមើល និងវាយតម្លៃលក្ខណៈបច្ចេកទេសលើការសុំបន្តសុពលភាពទីតាំងធ្វើសត្តឃាតដ្ឌាននៅក្នុងក្រុងកំពង់ឆ្នាំង

22

 

កំពង់ឆ្នាំង  នៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លោក
ក្រឹង សំអាតប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការីបានសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយលោក ផល វណ្ណារី អនុប្រធាននាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណ:បសុព្យាបាល និងសហការីបានចុះត្រួតពិនិត្យវាយតម្លៃលក្ខណ:បច្ចេកទេស លើការសុំបន្តសុពលភាពនៅសត្តឃាតដ្ឋានក្រុងកំពង់ឆ្នាំង ។

ក្នុងឱកាសនោះដែរលោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង
បញ្ជាក់ឲ្យដឹងថាការចុះពិនិត្យមើលទីសត្តឃាតដ្ឌាន ក្នុង
ក្រុងកំពង់ឆ្នាំងនេះ ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យការខ្វះខាត និងការសាងសង់បន្ថែមតាមលក្ខណ:បច្ចេកទេសដែលអគ្គនាយកដ្ឋានដាក់អោយអនុវត្ត ចំនួន១១ចំនុច ជាលទ្ធផល ធ្វើរួចរាល់រួមមាន៖-បានធ្វើរបងព័ទ្ធជុំវិញ-ច្រកចេញចូល.កម្រាលអាគារសត្តឃាត-កន្លែងពិឃាតសត្វមានកន្លែងបង្ហូរឈាម-ដែកព្យួរសាច់-កន្លែងលាងគ្រឿងក្នុង-ប្រព័ន្ធបង្ហូរកាកសំណល់ -កន្លែងពុះវះគ្រឿងក្នុង និងកាត់ក្បាល -អាងស្តុកាកសំណល់ -អនាម័យសត្តឃាតដ្ឋានធ្វើជាប្រចាំ-ឡដុតសាកសព និងកាកសំណល់កំពុងធ្វើបន្តបន្ថែមទៀតផងដែរ៕