យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តកំពង់ឆ្នាំង មានអ្នកចូលរួម ប្រមាណជាង១ ម៉ឺន៥ពាន់នាក់

30

 

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានធ្វើកម្មវិធីបើកយុទ្ធនាការដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រ ជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងឯកឧត្តមលោកជំទាវ ជាច្រើនរូប ដែលជាសមាជិកថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងដែលមានសមាជិកសមាជិកាគណបក្សមកពីក្រុងស្រុកចូលរួម សរុបមានចំនួន ១៥.១២០ នាក់ ដោយប្រើប្រាស់មធ្យោបាយ រថយន្តចំនួន ១២០៥ , ម៉ូតូធំ០៣ គ្រឿង , ម៉ូតូ២០១៥ គ្រឿង , កង់ ៩០  គ្រឿង ,ឆៃយ៉ាំ ០៩វង់ មេក្រូធុងបាសចល័ត ៥០ គ្រឿង, តន្ត្រីស ម័យ ០៤ វង់ , ក្រុមរបាំ ០១ ក្រុម ផងដែរ។

ក្បួនដង្ហែរបស់គណៈបក្សក្រុងស្រុកហែរចូលមកកាន់វេទិកាប្រារព្ធពិធីនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង បន្ទាប់មកអង្គពិធីបានចាក់សំឡេងសារលិខិតរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជាដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ ជូនអង្គពិធីស្ដាប់និងស្វែងយល់។

នៅក្នុងសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអំពាវនាវដល់សមាជិករដ្ឋសភាទាំងអស់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោតគាំទ្រ! គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១ នៅលើសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា ។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជ គវាសនារបស់ជាតិ ប្រជាជននិងខ្លួនឯង។ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តខិតខំអស់ពីលទ្ធភាព អនុវត្តនគោលនយោបាយរបស់ខ្លួន សំដៅថែរក្សាយ៉ាងរឹងមាំនូវសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងពង្រីក លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។បន្តជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់ តែមានការរីកចម្រើនខ្លាំងក្លា ធ្វើឲ្យប្រជាជនមានជីវភាពកាន់តែសំបូរសប្បាយរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌ ។

បន្ទាប់មក ក្បួនដង្ហែបើកយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភាបានដំណើរការដង្ហែលើផ្លូវជាតិលេខ៥ ពីចំណុចទួលក្រឡាញ់មកកាន់វង្វង់មូលវិមានឯករាជ្យ និងបន្តហែវិលទៅកាន់មូលដ្ឋានគណបក្សប្រជាជនក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងវិញដោយសុវត្ថិភាព។ ក្បួនដង្ហែបានប្រព្រឹត្ត ទៅក្រោមបរិយាកាសអធិកអធម្មរីករាយ ក្លៀវក្លា ប្រកបដោយទឹក មុខសប្បាយរីករាយយ៉ាងខ្លាំង ពីសំណាក់សមាជិកសមាជិកាគណបក្សទាំងអស់ ជាង១ម៉ឺន៥ពាន់នាក់ ជយោ!គណបក្សប្រជាជនកម្ពុជា ជយោ!សន្តិភាព ៕