ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ចំនួន ១១៥ហិកតា ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសែបនិងស្រុកកំពង់ត្រឡាយបូមទឹកជួយសង្គ្រោះ

13

 

ខេត្តកំពង់ឆ្នាំង  ប្រជាពលរដ្ឋ ១៨៥គ្រួសារ រួមទាំងអាជ្ញាធរមូលដ្ឋាន  បានរីករាយសប្បាយចិត្តនិងថ្លែងអំណរគុណ យ៉ាងយាលជ្រៅចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងឃុំសែប ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះសូវប្រាំងរបស់ពួកគាត់ដែលកំពុងរងគ្រោះដោយខ្វះខាតទឹក។

លោក ហោ សារិទ្ឋ មេឃុំសែប ស្រុកកំពង់ត្រឡាច មានប្រសាសន៍ថា ដោយឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ដែលរងការប៉ះពាល់ស្រូវចំនួន ១១៥ ហិកតា ឯកឧត្តមបណ្ឌិត ហ៊ី វីរៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក ប៉ែន ច័ន្ទដារិទ្ធអនុប្រធានក្រុមការងារចុះឃុំសែប និងសប្បុរសជននានាបានជួយឧបត្ថម្ភជាម៉ាស៊ីននិងប្រេង សម្រាប់ បូមទឹកជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងការប៉ះពាល់នៅចំណុចបឹងសាឡុង ក្នុងភូមិដូនទយ ឃុំសែប ។ក្នុងនាមលោកជាអាជ្ញាធរឃុំជំនួសមុខឲ្យប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម លោកជំទាវ ពិសេសឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់គិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនេះ។
សូមបញ្ជាក់ដែរថា ការជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅព្រឹកនោះរួមមាន ឯកឧត្តមបណ្ឌិត ហ៊ី វីរៈឧបត្ថម្ភប្រេង 150 លីត្រ។ លោក ប៉ែនច័ន្ទដារិទ្ធ ឧបត្ថម្ភម៉ាស៊ីនបូមទឹកធំមួយគ្រឿង រួមនិងសប្បុរសជន ឧបត្ថម្ភប្រេងចំនួន ៤៥០ លីត្រ ប្រជាពលរដ្ឋក្នុងមូលដ្ឋានជួយប្រេងចំនួន ១៥០ លីត្រ។