បុរសម្នាក់បានយកពូថៅវាយទៅលើស្ត្រីម្នាក់បណ្តាលអោយស្លាប់ ព្រោះតែគំនុំចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

33

 

បាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពដោយយកពូថៅដៃវាយទៅលើស្ត្រីម្នាក់ជាច្រើនពូថៅបណ្តាលអោយស្លាប់ភ្លាប់ៗព្រោះតែគំនុំ។

ករណីឃាតកម្មខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០២៤ នៅចំណុចវត្តកំប្រ៉ង់ ស្ថិតក្នុងក្រុមទី៥ ភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នៅ វុទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពដោយយកពូថៅវាយទៅលើជនរងគ្រោះឈ្មោះ សាយ ស៊ីធន ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំនួន ៣ ពូថៅ ត្រង់ក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ព្រោះតែមានគំនុំជាមួយគ្នា។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានផ្នែកជំនាញរបស់មន្រ្តីនគរបាលស្រុកកំរៀងកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធី ។