លោកស្រីឃួនឃុនឌី៖ សន្លឹកឆ្នោត១សន្លឹកនៃអង្គបោះឆ្នោតស្មើនិង១កៅអីនៃសមាជិកឈ្មោះបោះឆ្នោត

13

 

(កំពង់ធំ)៖លោកស្រី ឃួន ឃុនឌី បេក្ខជនពេញសិទ្ធជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានលើកឡើងថាសន្លឹកឆ្នោត១សន្លឹកនៃអង្គបោះឆ្នោតស្មើនិង១កៅអី នៃសមាជិកពេញសិទ្ធិឈរឈ្មោះបោះឆ្នោត។

លោកស្រី ឃួន ឃុនឌី បានលើកឡើងនេះនៅក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិទី៥ព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៤ នៅទីស្នាការគណបក្សស្រុកសណ្ដាន់។

លោកស្រីបានបន្តទៀតថាការបោះឆ្នោតនេះមានសារៈសំខាន់សូមឱ្យលោកលោកស្រីទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់កុំឱ្យមានកំហុសជាក់ស្ដែងយើងឃើញថាសមាជិកក្រុមប្រឹក្សាឃុំមួយចំនួនមានការធ្វេសប្រហែសភ្លេចឯកសារអត្តសញ្ញាណប័ណ្ណក្នុងពេលធ្វើការបោះឆ្នោតសាកល្បងប៉ុន្តែប្រសិនបើយើងបោះឆ្នោតជាក់ស្ដែងវាធ្វើឲ្យខាតបង់ពេលវេលានិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បេក្ខជនឈរឈ្មោះបោះឆ្នោតព្រមទាំងបាត់បង់តម្លៃរបស់មន្ត្រីថ្នាក់មូលដ្ឋានទាំងកិត្តិយសនិងសេចក្តីថ្លៃថ្នូរនៃភាពជាអ្នកដឹកនាំរបស់ខ្លួនទៀតផង។

បន្ថែមពីនេះទៅទៀតលោកស្រីជំរុញឲ្យប្រធានគណបក្សស្រុកត្រូវតែត្រួតពិនិត្យ ពិសេសនោះគឺនៅថ្ងៃទី ២៤ មុន១ថ្ងៃឱ្យបានច្បាស់លាស់ថាតើក្រុមប្រឹក្សាឃុំជាអង្គបោះឆ្នោតមានឯកសារគ្រប់គ្រាន់ហើយឬនៅ ? ប្រសិនបើមានការខ្វះចន្លោះយើងនឹងចាត់វិធានការដោះស្រាយជាបន្ទាន់។

បន្ថែមពីនេះទៅទៀតលោកស្រីបានផ្សព្វផ្សាយនៅលិខិតជូនដំណឹងរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដោយលើកឡើងពីគណបក្សនយោបាយ១ដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានធ្វើការគម្រាមកំហែងដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនឲ្យបោះឆ្នោតឲ្យគណបក្សនេះគណបក្សនោះដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសម្រេចនៃអង្គបោះឆ្នោត ដោយឡែកលិខិតរបស់ក្រសួងមហាផ្ទៃដែលបានលើកឡើងថាបើនរណាមិនព្រមបោះឆ្នោតឲ្យគណបក្សដែលខ្លួនតម្រូវនោះទេអ្ន កមានសិទ្ធិបោះឆ្នោតទាំងនោះនឹងត្រូវបណ្ដេញចេញពីសមាជិកបក្សនិងលុបឈ្មោះចេញពីបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់  ហើយក្រសួងមហាផ្ទៃសូមប្រឆាំងដាច់ខាតចំពោះការគំរាមកំហែង បង្ខិតបង្ខំដល់អ្នកបោះឆ្នោត និងជំរុញឲ្យគណបក្សដែលបានចុះបញ្ជីស្របច្បាប់ត្រូវតែគោរពនីតិវិធីនិងលក្ខន្តិកៈឲ្យបានត្រឹមត្រូវ។

លោកស្រីក៏បានជំរុញហើយសមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវតែផ្សព្វផ្សាយលិខិត២ខាងលើនេះឲ្យបានទូលំទូលាយនៅថ្នាក់មូលដ្ឋានរបស់ខ្លួន។

នៅចុងបញ្ចប់លោកស្រី ឃួន ឃុនឌី សំណូមពរឲ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួន ឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាព ឱ្យបានល្អ ដើម្បីរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថាសមាជិកសមាជិកាបានចូលរួមសរុបចំនួន៥៤នាក់ ក្នុងនោះមានអង្គបោះឆ្នោតចំនួន ៣៧នាក់។