បើកបរត្រូវប្រយត្ន័ ស្លាប់់និ​ង​រ​បួ​ស​ម្នា​ក់​ ​ក្នុ​​ងក​​រណី​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​​ នៅ​​ស្រុ​ក​រ​លា​ប្អៀរ​

2

ខេ​ត្ត​កំពង់ឆ្នាំង ៖​ បុ​រ​ស​ម្នា​ក់​​បា​​នស្លា​ប់​​នៅ​ម​ន្ទី​រ​ពេ​ទ្យ​ ​ខ​ណៈ​ប​ញ្ជូ​ន​ទៅ​ស​ង្គ្រោះ​ ​និ​ង​ស្ត្រី​ម្នា​ក់​ទៀ​ត​រ​ង​រ​បួ​​ស​ធ្ង​ន់​ ​ក្នុ​ង​ក​រ​ណី​ ​គ្រោះ​ថ្នា​ក់​ច​រា​រ​ណ៍​រ​វា​ង​ម៉ូ​តូ​ ​និ​ង​រ​ថ​យ​ន្ត​។​

ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៤និង៥៥នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពសមត្ថកិច្ចឲ្យដឹងថា៖គ្រោះថ្នាក់នេះកើតឡើង រវាងម៉ូតូ១គ្រឿង ម៉ាកHONDA  C125  ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AP-0098 បើកបរដោយឈ្មោះ  អូក ស៊ុន  ភេទប្រុស  អាយុ៧៩ឆ្នាំ  រស់នៅភូមិអង្គរាំង ឃុំបឹងត្រាញ ស្រុកសំរោង ខេត្តតាកែវ  និងមានឌុបប្រពន្ធ ឈ្មោះ  ឈូក ថន  ភេទស្រី អាយុ៦៦ ឆ្នាំ  បើកពីទិសខាងជើង ទៅទិសខាងត្បូង ពេលមកដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿងម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខរដ្ឋ17 -2-0466 បើកបរដោយឈ្មោះ ឈួន សារឿន ភេទប្រុស អាយុ៤៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកពីទិសខាងលិច ទៅទិសខាងកើត ឆ្លងផ្លូវជាតិលេខ៥ ក្នុងដំណើរខ្វែងទិសគ្នា បណ្ដាលជនរងគ្រោះជិះម៉ូតូ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ តែជាអកុសលបុរសជាប្តីឈ្មោះ អូក ស៊ុន បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

បច្ចុប្បន្នសពប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យ ដោយឡែកអ្នកបើកបររថយន្ត ត្រូវបាននាំខ្លួនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ។ ចំពោះវត្ថុតាងម៉ូតូនិងរថយន្ត ត្រូវសមត្ថកិច្ចទំនាញយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីចាត់ការតាមនីតិវិធី៕