បើកប​​រត្រូ​វ​គោ​រ​ព​ច្បា​ប់​ច​រា​ច​រ​ណ៏​ ​ម​នុ​​ស្ស​២​នា​ក់​រ​បួ​សធ្ង​ន់​ ​​ក​រ​ណី​គ្រោះថ្នា​ក់​ច​រា​ច​រណ៏​ ​បុក​​ប​ន្ត​ប​ន្ទា​ប់​ ​ក្នុ​ង​​ទិ​ស​ដៅ​ស្រ​ប​គ្នា​

4

ខេ​ត្ត​កំ​ព​ង់ឆ្នាំ​ង ​៖​ យ៉ា​ង​ហោ​ច​ណា​ស់​​មា​ន​ម​នុ​ស្ស​២​នា​ក់​រ​ង​រ​បួ​ស​ធ្ង​ន់​ ​ខ​ណៈ​រ​ថ​យ​ន្ត​២​គ្រឿ​ង​បុ​ក​គ្នា​ ​និ​ង​ ​ប​ន្ត​កៀ​រ​ម៉ូ​តូ​មួ​យ​គ្រឿ​ង​ ​និ​​ង​រ៉ឺ​ម៉​ក​មួ​យ​គ្រឿ​ង​ទៀ​ត​ ​ក្នុ​ង​​ទិ​ស​ដៅ​ស្រ​ប​គ្នា​។​  ​

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ០៦និង១១នាទីព្រឹកថ្ងៃទី១១ ខែមករា  ឆ្នាំ២០២៤ នៅចំណុច ខាងជើងរូបសំណាកព្រះគោព្រះកែវ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងភូមិផ្សារត្រាច  ឃុំលង្វែក  ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់ស្នងការរង ទទួលបន្ទុកចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង លោក កេត យ៉ុង បញ្ជាក់ថា៖ ករណីនេះកើតឡើងរវាងរថយន្ត០១គ្រឿង ម៉ាកHyundai Mighty ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ3A-0819 អ្នកបើកបរឈ្មោះ ងួន សុធា  ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដងក្ដារ ឃុំត្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង។

ពេលមកដល់ចំណុចខាងលើ ក៏បានគៀរជាមួយនិងរថយន្ត០១គ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-5788 អ្នកបើកបរឈ្មោះ សាង គង់ ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សីមា  ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ( ស្រទិសគ្នា )  ។ ស្របពេលនោះក៏បានបុកនិងម៉ូតូ០១គ្រឿងទៀត ម៉ាក HONDA ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1w-1718 អ្នកបើកបរឈ្មោះ ពេជ្រ សំអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងលើ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈប់នៅលើគន្លងផ្លូវសាមញ្ញខាងស្ដាំ។ ភ្លាមៗនោះ! ដែរ ក៏ជ្រុលទៅបុកចំហៀងខាងស្ដាំ ផ្នែកខាងក្រោយនៃរ៉ឺម៉កសណ្ដោង រថយន្ត០១គ្រឿងទៀត ម៉ាកFuso ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង3A-1801សណ្ដោងរ៉ឺម៉កពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ4A-3189 អ្នកបើកបរឈ្មោះ លីម ចាន់គ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ អង្គរជ័យ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របទិសគ្នា (កំពុងបើកបរបត់ស្ដាំ) ។

គួរបញ្ជាក់ផងដែរ ករណីបុកបន្តបន្ទាប់គ្នានេះបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ក្នុងនោះអ្នកបើកបរម៉ូតូចំនួន០១នាក់ និងអ្នកបើកបររថយន្តចំនួន០១នាក់ទៀត និងខូចម៉ូតូ០១គ្រឿង រួមទាំងរថយន្ត០២គ្រឿង ខូចខាតទាំងស្រុង។

ក្រោយពេលកើតហេតុ អ្នករងរបួស ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ  ។ដោយឡែកវត្ថុតាងម៉ូតូនិងរថយន្ត បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចចំណាត់ការបន្ត ៕