ក្រុមហ៊ុន​ Xiaomi ឈានជើងចូលក្នុងអាជីវកម្មរថយន្តអគ្គិសនី


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
10

ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការនូវការចុះបញ្ជីក្រុមហ៊ុនថ្មីរបស់ខ្លួនគឺ Xiaomi EV Inc.ដូចដែលឈ្មោះបានបញ្ជាក់ថាខ្លួននឹងត្រូវប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនី។ ព័ត៌មាននេះកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុនបានទិញយកក្រុមហ៊ុន DeepMotion ដែលដំណើការបច្ចេកវិទ្យាបើកបរដោយខ្លួនឯង។

ហើយវាមើលទៅដូចជា Xiaomi មានបំណងច្បាស់លាស់មួយចំនួនព្រោះការវិនិយោគដំបូងមានប្រហែល ១,៥ ពាន់លានដុល្លារ ហើយបានជួលបុគ្គលិកថ្មីជាង ៣០០ នាក់រួចហើយ។ វាគ្រោងនឹងវិនិយោគបន្ថែម ១,៥ ពាន់លានដុល្លារទៀតក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

ទោះជាយ៉ាងណាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមិនបានបង្ហាញឱ្យដឹងច្រើនអំពីក្របខណ្ឌ EV ថ្មីរបស់ខ្លួនទេ​ ដូច្នេះយើងពិតជាមិនដឹងថាតើយើងគួររំពឹងថានឹងមានរថយន្ត EV ពិតប្រាកដនៅថ្ងៃអនាគតឬក៏ពួកគេនឹងផ្តោតលើការផ្គត់ផ្គង់ hardware និង software សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528