ការខ្វះខាតឈីបបង្ខំឱ្យរោងចក្រតូយ៉ូតាបញ្ឈប់ផលិតកម្មភ្លាមៗ

19

ក្រុមហ៊ុនតូយ៉ូតាកំពុងផ្អាកផលិតកម្មនៅរោងចក្រចំនួនពីររបស់ខ្លួននៅប្រទេសជប៉ុនពីព្រោះវាកំពុងអស់នូវសមាសធាតុចាំបាច់។ កង្វះខាតជាសកលនៃ Semiconductor កំពុងជះឥទ្ធិពលដល់ការផលិតរថយន្តម៉ូដែលពេញនិយមពីរ។

ក្រុមហ៊ុនរថយន្តយក្សមួយនេះបានប្រកាសផែនការបញ្ឈប់ប្រតិបត្តិការនៅរោងចក្រ Iwate របស់ខ្លួនរហូតដល់ ៨ ថ្ងៃនៅខែក្រោយ។ នៅខេត្ត Miyagi រោងចក្រ Ohira នឹងបិទរយៈពេល ៣ ថ្ងៃ។

រោងចក្រទាំង ២ ផលិតរថយន្តប្រភេទស្ព័ត C-HR និងរថយន្ត Yaris ធនតូច។ ការបិទនឹងធ្វើឱ្យប៉ះពាល់ដល់ការផលិតរថយន្តយន្តប្រមាណ ២០ ម៉ឺនគ្រឿង។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីកង្វះខាតឈីបសកល ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុនតូយ៉ូតាអាចតែដំណើរការរោងចក្ររបស់ខ្លួនបាន។

ក្រុមហ៊ុនស៊ូបារុបានបញ្ឈប់ការផលិតនៅរោងចក្រមួយក្នុងខេត្ដ Gunma និងមួយផ្សេងទៀតនៅសហរដ្ឋអាមេរិក។ក្រុមហ៊ុននីសាន់រំពឹងថានឹងកាត់បន្ថយគោលដៅផលិតប្រមាណ ២៥០ ពាន់គ្រឿងសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។

ក្នុងរយៈពេលដូចគ្នានេះដែរក្រុមហ៊ុនមីតប៊ីស៊ីម៉ូតូ ទំនងជាកាត់បន្ថយផលិតកម្មរថយន្ត ៤០,០០០ គ្រឿង៕