ការខាតបង់ទឹកប្រាក់ ១,៤ ពាន់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ថ្នាំជក់-សៀវភៅពន្ធថ្នាំជក់ថ្មីបង្ហាញពីវិធីដើម្បីជួយសង្គ្រោះជីវិត សន្សំលុយ និងការស្តារឡើងវិញបន្ទាប់ពី COVID-១៩

សៀវភៅបច្ចេកទេសថ្មីរបស់អង្គការសុខភាពពិភពលោកស្តីពីគោលនយោបាយនិងការគ្រប់គ្រងពន្ធថ្នាំជក់បង្ហាញដល់បណ្តាប្រទេសនានាអំពីវិធីក្នុងការកាត់បន្ថយចំណាយលើសុខភាពជាង ១,៤ ពាន់ពាន់លានដុល្លារនិងការខាតបង់ផលិតភាពដោយសារការប្រើប្រាស់ថ្នាំជក់ទូទាំងពិភពលោក។ គោលនយោបាយពន្ធថ្នាំជក់ដែលបានធ្វើឱ្យប្រសើរឡើងក៏អាចជាផ្នែកមួយដ៏សំខាន់នៃការស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ ដែលប្រទេសនានាត្រូវការធនធានបន្ថែមដើម្បីឆ្លើយតបនិងដើម្បីផ្តល់ហិរញ្ញប្បទានដល់ការស្តារប្រព័ន្ធសុខាភិបាល។ លោក Jeremias N. Paul Jr ប្រធានអង្គភាពសម្រាប់គោលនយោបាយសារពើពន្ធសម្រាប់ក្រុមសុខាភិបាលនៅនាយកដ្ឋានលើកកម្ពស់សុខាភិបាលនៅអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា "យើងបានដាក់ចេញនូវសៀវភៅថ្មីនេះដើម្បីផ្តល់នូវការណែនាំថ្មីដែលបានធ្វើបច្ចុប្បន្នភាព ច្បាស់លាស់ និងជាក់ស្តែងសម្រាប់អ្នកធ្វើគោលនយោបាយ មន្ត្រីហិរញ្ញវត្ថុ អាជ្ញាធរពន្ធដារ មន្ត្រីគយ និងអ្នកដទៃទៀតដែលពាក់ព័ន្ធនឹងគោលនយោបាយពន្ធថ្នាំជក់ ដើម្បីបង្កើតនិងអនុវត្តគោលនយោបាយពន្ធថ្នាំជក់ខ្លាំងបំផុតសម្រាប់បណ្តាប្រទេសជាក់លាក់របស់ពួកគេ"។ “ការទិញល្អបំផុត” ដែលបានគូសបញ្ជាក់នៅក្នុងសៀវភៅមិនត្រឹមតែជួយសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសង្គ្រោះអាយុជីវិតទៀតផង។ ការចំណាយសេដ្ឋកិច្ចនិងមនុស្សចំពោះថ្នាំជក់កំពុងតែកើនឡើង មនុស្ស ៨ លាននាក់បានស្លាប់ដោយសារថ្នាំជក់កាលពីឆ្នាំមុន។ មានតែ ១៤%...

ការសិក្សាបានរកឃើញថាវ៉ាក់សាំងប្រឆាំងកូវីដមិនបង្កគ្រោះថ្នាក់ដល់សុកទេ

នៅក្នុងការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះ លោកស្រី Miller និងក្រុមរបស់គាត់នៅ សាកលវិទ្យាល័យ Northwestern បានបញ្ជាក់ថាវ៉ាក់សាំង Covid-19 មិនធ្វើឱ្យប៉ះពាល់ដល់សុកទេ ហើយក៏មិនប៉ះពាល់ដល់ការមានផ្ទៃពោះយ៉ាងធ្ងន់ធ្ងរដែរ។ វេជ្ជបណ្ឌិត Jeffery Goldstein ជំនួយការសាស្រ្តាចារ្យនៃរោគសាស្ត្រនៅសាកលវិទ្យាល័យ Northwestern និយាយក្នុងសេចក្តីថ្លែងការណ៍មួយថាសុកគឺដូចជាប្រអប់ខ្មៅនៅក្នុងយន្តហោះ។ ប្រសិនបើមានអ្វីមួយខុសប្រក្រតីជាមួយនឹងការមានផ្ទៃពោះ យើងច្រើនតែឃើញការប្រែប្រួលសុកដែលអាចជួយយើងរកឃើញអ្វីដែលបានកើតឡើង”។ លោកស្រី Miller និង លោក Goldstein បានពិនិត្យសុកពីស្ត្រីដែលបានចាក់វ៉ាក់សំាងចំនួន ៨៤ នាក់និងស្ត្រីដែលមិនបានចាក់វ៉ាក់សាំងចំនួន ១១៦...

ប្រទេសប្រេស៊ីលមានអ្នកផ្ទុកកូរ៉ូណាវីរុសចំនួន ១៥ លាននាក់

ក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែឧសភា ថាប្រទេសនេះបានកត់ត្រាករណីឆ្លងវីរុសនេះចំនួន ៧៣,៣៨០ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដោយនាំមកនូវករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសធំបំផុតនៅអាមេរិកឡាទីនចំនួន ១៥ លាន ករណី។ ក្រសួងក៏បាននិយាយផងដែរថាប្រទេសប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់ចំនួន ២,៥៥០ នាក់ ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលបានធ្វើឱ្យចំនួនអ្នកស្លាប់ផ្លូវការកើនឡើងដល់ ៤១៦,៩៤៩ នាក់៕

WHO ចុះបញ្ជីវ៉ាក់សាំង Moderna សម្រាប់ការប្រើប្រាស់សង្គ្រោះបន្ទាន់

អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រទី ៣០ ខែមេសា បាននិយាយថាខ្លួនបានចុះបញ្ជីវ៉ាក់សាំង Moderna ការពារកូវីដ-១៩ សម្រាប់ការប្រើប្រាស់សង្គ្រោះបន្ទាន់។ នីតិវិធីចុះបញ្ជីជួយឱ្យប្រទេសនានាដែលមិនអាចវាយតម្លៃពីប្រសិទ្ធភាពនៃវ៉ាក់សាំងដោយខ្លួនគេផ្ទាល់អាចទទួលបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាននិងអនុញ្ញាតឱ្យគម្រោងចែកចាយវ៉ាក់សាំង Covax និងដៃគូដទៃទៀតចែកចាយវាទៅប្រទេសក្រីក្រ។ វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកគឺជាវ៉ាក់សាំងទី ៥ ដែលទទួលបានការចុះបញ្ជីសង្រ្គោះបន្ទាន់របស់អង្គការសុខភាពពិភពលោក។ រដ្ឋបាលចំណីអាហារនិងឪសថសហរដ្ឋអាមេរិកបានចេញការអនុញ្ញាតឱ្យប្រើប្រាស់សង្គ្រោះបន្ទាន់សម្រាប់វ៉ាក់សាំង Moderna កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំមុននិងការអនុញ្ញាតឲ្យធ្វើទីផ្សារដែលមានសុពលភាពនៅទូទាំងសហភាពអឺរ៉ុប ត្រូវបានគាំទ្រដោយទីភ្នាក់ងារឱសថអឺរ៉ុបកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំនេះ។ អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមអ្នកជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រស្តីពីការចាក់ថ្នាំបង្ការ (SAGE) របស់ខ្លួនបានរកឃើញថាវ៉ាក់សាំង Moderna...

មានប្រទេសជាង ៤០ ផ្តល់ជំនួយប្រឆាំងកូវីដ-១៩ ដល់ប្រទេសឥណ្ឌា

ប្រទេសឥណ្ឌានិយាយថាមានប្រទេសជាង ៤០ បានផ្តល់ការគាំទ្រដល់ខ្លួនដោយសារការកើនឡើងនៃការឆ្លងកូរ៉ូណាវីរុសនេះដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។ ប្រទេសឥណ្ឌាបានរាយការណ៍ថាមានអ្នកឆ្លងថ្មីជាង ៣៧០,០០០ នាក់ហើយចំនួនស្លាប់លើសពី ៣,៦០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ដែលជាកំណត់ត្រាខ្ពស់សម្រាប់ប្រទេស។ អុកស៊ីសែនវេជ្ជសាស្ត្រកំពុងខ្វះខាតនៅរដ្ឋធានីញូវដេលីនិងកន្លែងផ្សេងទៀត។ ក្រសួងកិច្ចការខាងក្រៅរបស់ប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃនោះថាប្រទេសជាង ៤០ នៅអឺរ៉ុបមជ្ឈិមបូព៌ាអាស៊ីនិងកន្លែងផ្សេងទៀតបានផ្តល់ជូននូវឧបករណ៍និងថ្នាំពេទ្យ។ ក្រសួងកិច្ចការខាងក្រៅរបស់ប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃនោះថាប្រទេសជាង ៤០ នៅអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ីនិងផ្សេងៗទៀតបានផ្តល់ជូននូវឧបករណ៍វេជ្ជសាស្ត្រនិងថ្នាំពេទ្យ។ ក្រសួងបាននិយាយថាខ្លួនទំនងជានឹងទទួលបានឧបករណ៍ផលិតអុកស៊ីសែននិងការផ្គត់ផ្គង់ផ្សេងទៀតពីសហរដ្ឋអាមេរិកនៅថ្ងៃសុក្របន្ថែមលើឧបករណ៍ស្រូបចម្រាញ់អុកស៊ីសែននិងបំពង់ខ្យល់ដែលត្រូវបានផ្តល់ឱ្យដោយចក្រភពអង់គ្លេសនិងរុស្ស៊ី។ ខ្លួនបាននិយាយថាខ្លួនសង្ឃឹមថានឹងទទួលបានម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ៥៥០ គ្រឿង ឧបករណ៍ចម្រាញ់យកអុកស៊ីសែន ៤,០០០ គ្រឿង និងការផ្គត់ផ្គង់ផ្សេងទៀតពីបរទេស។ ក្រសួងបានអំពាវនាវឱ្យមានការគាំទ្រជាអន្តរជាតិបន្ថែមទៀតដោយសំដៅការខ្វះខាតនៃការបញ្ជូនថ្នាំប្រឆាំងវីរុសនិងធនធានវេជ្ជសាស្រ្តផ្សេងទៀត។ ក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ជំនួយឥតសំណងបន្ទាន់ដល់ប្រទេសឥណ្ឌាដើម្បីគាំទ្រដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួនក្នុងការសម្របសម្រួលជាមួយប្រទេសដទៃទៀត។ ពួកគេកំពុងរង់ចាំផ្តល់ជូនម៉ាស៊ីនស្រូបខ្យល់ ឧបករណ៍អុកស៊ីសែនវេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ផ្សេងទៀត៕  

សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយផ្នែកវេជ្ជសាស្រ្តទៅកាន់ប្រទេសឥណ្ឌាសម្រាប់ទប់ទល់ជំងឺរាតត្បាត

សហរដ្ឋអាមេរិកកំពុងតែសន្យាផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តជាបន្ទាន់ដល់ប្រទេសឥណ្ឌាដែលកំពុងប្រឈមមុខនឹងការកើនឡើងនូវករណីកូរ៉ូណាវីរុស។ ចំនួនករណីបានឡើងដល់ ៣០ ម៉ឺននាក់ក្នុងមួយថ្ងៃរយៈពេលបួនថ្ងៃជាប់ៗគ្នានៅប្រទេសឥណ្ឌាដែលបណ្តាលឱ្យខ្វះអុកស៊ីសែនវេជ្ជសាស្ត្រសម្រាប់ព្យាបាល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសៅរ៍នេះថាអ្នកជំងឺកូរ៉ូណាវីរុស ២០ នាក់បានស្លាប់នៅមន្ទីរពេទ្យរដ្ឋធានី​ញូវដេលីដោយសារតែខ្វះអុកស៊ីសែន។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិកនឹងផ្តល់ជូនឥណ្ឌានូវវត្ថុធាតុដើមដែលត្រូវការជាចាំបាច់ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ ឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យ ឧបករណ៍បំពង់ខ្យល់ និងឧបករណ៍ការពារ។ រដ្ឋបាលរបស់លោកក៏បាននិយាយផងដែរថាខ្លួនកំពុងពិចារណាក្នុងការផ្តល់ឧបករណ៍ផលិតអុកស៊ីសែននិងការផ្គត់ផ្គង់ដែលពាក់ព័ន្ធដោយឈរលើមូលដ្ឋានសង្គ្រោះបន្ទាន់។ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌាមុនពេលផែនការជំនួយត្រូវបានប្រកាស។ ពួកគេបានឯកភាពថាប្រទេសទាំងពីរនឹងរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថារដ្ឋបាលរបស់លោក Biden កំពុងព្យាយាមពង្រឹងចំណងទាក់ទងជាមួយឥណ្ឌា ដែលទំនងជាមួយបំនងទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ កាលពីខែមីនា មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌាបានបើកកិច្ចប្រជុំកំពូល “ចតុភាគី”...

អ៊ីស្រាអែលមិនមានករណីស្លាប់ប្រចាំថ្ងៃថ្មីពីកូរ៉ូណាវីរុស

ប្រទេសអ៊ីស្រាអែលមិនបានបង្ហាញថាមានអ្នកស្លាប់ដោយសារកូរ៉ូណាវីរុសនេះទេកាលពីថ្ងៃព្រហស្បតិ៍ដែលនេះជាលើកទីមួយក្នុងរយៈពេលប្រហែល ១០ ខែ ដែលប្រទេសនេះមិនបានរាយការណ៍ពីការស្លាប់ដោយសារជំងឺកូវីដ-១៩។ ទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលអ៊ីស្រាអែលបានបង្ហាញថាគិតត្រឹមម៉ោង ៨ យប់ កាលពីថ្ងៃសុក្រមិនមានអ្នកស្លាប់កាលពីថ្ងៃមុនឡើយ។ចំនួនករណីឆ្លងវីរុសថ្មីបាននិងកំពុងធ្លាក់ចុះទូទាំងប្រទេសអ៊ីស្រាអែលនៅពេលការចាក់វ៉ាក់សាំងមានការវិវឌ្ឍន៍។ ប្រជាជនប្រមាណ ៥ លាននាក់ ឬប្រហែល ៥៤% នៃចំនួនប្រជាជនសរុបបានទទួលនូវការចាក់វ៉ាក់សាំងដូសលើកទីពីររួចហើយ។ចំនួនករណីប្រចាំថ្ងៃថ្មីលើសពី ១០,០០០ ក្នុងខែមករា ប៉ុន្តែថ្មីៗនេះបានធ្លាក់ចុះដល់ប្រហែល ១០០ នាក់ប៉ុណ្ណោះ។រហូតមកដល់ពេលនេះអ៊ីស្រាអែលបានរាយការណ៍អំពីការស្លាប់ប្រមាណ ៦,៣០០ នាក់។ ចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃគឺ ៧៧ នាក់ក្នុងខែមករា។ ក្រសួងសុខាភិបាលបាននិយាយកាលពីខែកុម្ភៈថាការចាក់វ៉ាក់សាំងការពារកូរ៉ូណាវីរុសបានបង្ហាញថាមានប្រសិទ្ធភាព ៩៨,៩% ក្នុងការការពារការស្លាប់ពីវីរុស...

ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez ធ្វើតេស្តវិជ្ជមានកូវីដ ១៩

ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានធ្វើតេស្ត៍វិជ្ជមានចំពោះកូរ៉ូណាវីរុស។ គាត់បានធ្វីតនៅថ្ងៃសៅរ៍ថានៅពេលគាត់ឈឺក្បាលស្រាលហើយមានគ្រុនក្តៅ ៣៧,៣ អង្សាសេកាលពីថ្ងៃមុន គាត់បានធ្វើតេស្តិ៍អតិសុខុមប្រាណដែលបង្ហាញថាគាត់មានវីរុសនេះ។ លោក Fernandez មានអាយុ ៦២ ឆ្នាំកាលពីថ្ងៃសុក្រ។ គាត់បាននិយាយថាគាត់កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត PCR។ គាត់បាននិយាយថាគាត់មានសុខភាពល្អហើយកំពុងបន្តការងារខណៈពេលដែលដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។ វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថាករណីរបស់គាត់គឺស្រាលដោយសារឥទ្ធិពលការពាររបស់វ៉ាក់សាំង។គាត់បានចាក់វ៉ាក់សាំងដំបូងបង្អស់របស់រុស្ស៊ីគឺ Sputnik V កាលពីខែមករានិងចាក់ថ្នាំជាបន្តបន្ទាប់តាមការណែនាំ។ សារព័ត៌មាន Reuters បានរាយការណ៍ថាវិទ្យាស្ថាន Gamaleya របស់ប្រទេសរុស្ស៊ីដែលបានបង្កើតវ៉ាក់សាំងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា Sputnik V...

ស្ត្រីជនជាតិរុស្ស៊ីអាយុ ១០៦ ឆ្នាំទទួលវ៉ាក់សាំងការពារ កូវីដ ១៩

អាជ្ញាធររុស្ស៊ីបាននិយាយថាស្ត្រីអាយុ ១០៦ ឆ្នាំម្នាក់បានទទួលវ៉ាក់សាំងការពារកូវីដ ១៩ ផលិតក្នុងស្រុក។ ការប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសខ្លួនជំរុញការចាក់ថ្នាំបង្ការដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន។ មន្ត្រីរដ្ឋបាលនៅតំបន់ Volgograd ភាគខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា អតីតមន្ត្រីកសិកម្មនិងជាស្ត្រីមេម៉ាយជំនាន់សង្គ្រាមលោកលើកទី ២ គឺលោកយាយ Elizaveta Boykova បានចាក់វ៉ាក់សាំង Sputnik V ចំនួន ២ ដងនៅឯផ្ទះរបស់គាត់។ បុគ្គលិកថែទាំម្នាក់បានប្រាប់ NHK ថាលោកយាយ Boykova មានសុខភាពល្អបន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងលើកទី ២។ រដ្ឋបាលរបស់លោកប្រធានាធិបតី...

អង្គការសុខភាពពិភពលោកអំពាវនាវឱ្យបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca

គណៈកម្មការក្រុមប្រឹក្សារបស់អង្គការសុខភាពពិភពលោកនិយាយថាការពិនិត្យឡើងវិញនូវទិន្នន័យដែលអាចរកបានលើវ៉ាក់សាំង AstraZeneca COVID-19 មិនបានបង្ហាញពីការកើនឡើងជាទូទៅនៃស្ថានភាពកកឈាមចំពោះអ្នកដែលបានចាក់វានោះទេ។ គណៈកម្មការបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រទាក់ទងនឹងវ៉ាក់សាំងដែលផលិតដោយ AstraZeneca និងសាកលវិទ្យាល័យ Oxford បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមនុស្សមួយចំនួនបានវិវត្តទៅជាកំណកឈាម។ គណៈកម្មាការក៏បានណែនាំផងដែរថាបណ្តាប្រទេសនានាបន្តតាមដានសុវត្ថិភាពវ៉ាក់សាំង COVID-19 ទាំងអស់។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានសង្ខេបជាទៀងទាត់មួយកាលពីថ្ងៃសុក្រថា "COVID-19 គឺជាជំងឺមរណៈហើយវ៉ាក់សាំង Oxford-AstraZeneca អាចបង្ការវាបាន"។ លោកបានទទូចដល់បណ្តាប្រទេសនានាឱ្យបន្តផ្តល់ការចាក់ថ្នាំបង្ការរោគនេះ ហើយក៏បាននិយាយផងដែរថាគម្រោងចែកចាយវ៉ាក់សាំង COVAX ដែលដឹកនាំដោយស្ថាប័នពិភពលោកនឹងបន្តប្រើប្រាស់វា។ ប្រទេសអាឡឺម៉ង់និងបារាំងស្ថិតក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបដែលបានបញ្ឈប់ការផ្តល់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន។ ប្រទេសមួយចំនួនចាប់តាំងពីពេលនោះមកផ្តល់ការចាក់ថ្នាំម្តងទៀតបន្ទាប់ពីទីភ្នាក់ងារត្រួតពិនិត្យឨសថរបស់សហភាពអ៊ឺរ៉ុបបានប្រកាសថាមានសុវត្ថិភាពកាលពីថ្ងៃព្រហស្បត្តិ៍៕