ការសិក្សាបានរកឃើញថាវ៉ាក់សាំងប្រឆាំងកូវីដមិនបង្កគ្រោះថ្នាក់ដល់សុកទេ

12

នៅក្នុងការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះ លោកស្រី Miller និងក្រុមរបស់គាត់នៅ សាកលវិទ្យាល័យ Northwestern បានបញ្ជាក់ថាវ៉ាក់សាំង Covid-19 មិនធ្វើឱ្យប៉ះពាល់ដល់សុកទេ ហើយក៏មិនប៉ះពាល់ដល់ការមានផ្ទៃពោះយ៉ាងធ្ងន់ធ្ងរដែរ។

វេជ្ជបណ្ឌិត Jeffery Goldstein ជំនួយការសាស្រ្តាចារ្យនៃរោគសាស្ត្រនៅសាកលវិទ្យាល័យ Northwestern និយាយក្នុងសេចក្តីថ្លែងការណ៍មួយថាសុកគឺដូចជាប្រអប់ខ្មៅនៅក្នុងយន្តហោះ។

ប្រសិនបើមានអ្វីមួយខុសប្រក្រតីជាមួយនឹងការមានផ្ទៃពោះ យើងច្រើនតែឃើញការប្រែប្រួលសុកដែលអាចជួយយើងរកឃើញអ្វីដែលបានកើតឡើង”។

លោកស្រី Miller និង លោក Goldstein បានពិនិត្យសុកពីស្ត្រីដែលបានចាក់វ៉ាក់សំាងចំនួន ៨៤ នាក់និងស្ត្រីដែលមិនបានចាក់វ៉ាក់សាំងចំនួន ១១៦ នាក់ដែលបានសម្រាលកូននៅមន្ទីរពេទ្យមួយក្នុងទីក្រុងឈីកាហ្គោ។

ការសិក្សាមុនមួយរបស់ Miller និង Goldstein បានចេញផ្សាយក្នុងខែមេសាបានរកឃើញថាស្ត្រីមានផ្ទៃពោះបានចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 បង្កើតនិងផ្ទេរអង្គបដិប្រាណដោយជោគជ័យទៅទារកដែលកំពុងលូតលាស់របស់ពួកគេ។តាមពិតស្ត្រីដែលត្រូវបានចាក់វ៉ាក់សាំងនៅដើមត្រីមាសទី ៣ មានឱកាសកាន់តែប្រសើរក្នុងការបញ្ជូនអង្គបដិប្រាណការពារដល់ទារកទើបនឹងកើតជាងស្ត្រីដែលត្រូវបានចាក់វ៉ាក់សាំងកាន់តែជិតដល់ថ្ងៃសម្រាលកូន៕