ស្ត្រីជនជាតិរុស្ស៊ីអាយុ ១០៦ ឆ្នាំទទួលវ៉ាក់សាំងការពារ កូវីដ ១៩

15

អាជ្ញាធររុស្ស៊ីបាននិយាយថាស្ត្រីអាយុ ១០៦ ឆ្នាំម្នាក់បានទទួលវ៉ាក់សាំងការពារកូវីដ ១៩ ផលិតក្នុងស្រុក។ ការប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសខ្លួនជំរុញការចាក់ថ្នាំបង្ការដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន។

មន្ត្រីរដ្ឋបាលនៅតំបន់ Volgograd ភាគខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា អតីតមន្ត្រីកសិកម្មនិងជាស្ត្រីមេម៉ាយជំនាន់សង្គ្រាមលោកលើកទី ២ គឺលោកយាយ Elizaveta Boykova បានចាក់វ៉ាក់សាំង Sputnik V ចំនួន ២ ដងនៅឯផ្ទះរបស់គាត់។

បុគ្គលិកថែទាំម្នាក់បានប្រាប់ NHK ថាលោកយាយ Boykova មានសុខភាពល្អបន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងលើកទី ២។

រដ្ឋបាលរបស់លោកប្រធានាធិបតី Vladimir Putin បានអនុញ្ញាតឱ្យពលរដ្ឋចាក់វ៉ាក់សាំងមួយចំនួនផលិត ក្នុងប្រទេសរុស្ស៊ី។ប៉ុន្តែមានតែ ៥% នៃចំនួនប្រជាជនប៉ុណ្ណោះដែលបានទទួលការចាក់លើកដំបូង។ មនុស្សជាច្រើនដែលស្ទាក់ស្ទើរលើកឡើងពីកង្វល់សុវត្ថិភាព៕