ប្រទេសជាច្រើនទៀតរឹតបន្តឹងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគប្រភេទថ្មី

3

ប្រទេសអ៊ីតាលីបានចូលរួមជាមួយប្រទេស និងតំបន់ផ្សេងទៀតដែលករណីនៃកូរ៉ូណាវីរុសប្រភេទថ្មីដែលគេស្គាល់ថា Omicron ត្រូវបានរាយការណ៍ជាលើកដំបូង។

ករណី Omicron ត្រូវ​បាន​គេ​បញ្ជាក់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប និង​កន្លែង​ផ្សេង​ទៀត​រួម​ទាំង​ប្រទេស​អ៊ីស្រាអែល។ មេរោគប្រភេទនេះត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។

ប្រទេសជុំវិញពិភពលោកកំពុងរឹតបន្តឹងវិធានការដើម្បីព្យាយាមទប់ស្កាត់មេរោគប្រភេទថ្មីនេះ។

អង្គការសុខភាពពិភពលោកបានកំណត់ Omicron ជា “មេរោគប្រភេទថ្មីនៃការព្រួយបារម្ភ”។ វាមិនទាន់រកឃើញថាតើមេរោគប្រភេទថ្មីរីករាលដាលលឿនជាងអ្វីផ្សេងទៀតទេ ថាតើវាបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬវ៉ាក់សាំងប្រឆំាងវាមានប្រសិទ្ធភាពកម្រិតណា។

កន្លែងដែលករណី Omicron ត្រូវបានរាយការណ៍រួមមានប្រទេស Botswana ដែលជាប្រទេសជិតខាងរបស់អាហ្វ្រិកខាងត្បូង ហុងកុង អ៊ីស្រាអែល ក៏ដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ បែលហ្ស៊ិក និងបច្ចុប្បន្នអ៊ីតាលី៕