ក្រុមហ៊ុនផលិតឱសថនិយាយថាថ្នាំគ្រាប់អាចកាត់បន្ថយហានិភ័យកូវីដបានពាក់កណ្តាល

6

ក្រុមហ៊ុនឱសថសហរដ្ឋអាមេរិក Merck និយាយថាខ្លួនបានផលិតឱសថប្រឆាំងមេរោគកូរ៉ូណាដែលអាចលេបបាន។ ខ្លួននិយាយថាថ្នាំនេះអាចកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរឬការស្លាប់ចំពោះអ្នកជំងឺមួយចំនួនរហូតដល់ ៥០%។

ឱសថនេះមានឈ្មោះថា molnupiravir ។ ក្រុមមន្រ្តី Merck និយាយថាវាសម្រាប់អ្នកដែលបានឆ្លងមេរោគរួចហើយនិងចេញរោគសញ្ញា។ ពួកគេនិយាយថាវាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងថ្មីទាំងអស់រួមទាំងមេរោគបំប្លែង Delta។

ក្រុមអ្នកស្រាវជ្រាវបានធ្វើការសាកល្បងឱសថនេះលើអ្នកជំងឺជិត ៧៦០ នាក់ដែលមានរោគសញ្ញាស្រាលទៅមធ្យម។ ពួកគេទាំងអស់មានកត្តាហានិភ័យយ៉ាងហោចណាស់មួយដែលធ្វើឱ្យពួកគេកាន់តែងាយនឹងមានជំងឺធ្ងន់ធ្ងរ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមានតែ ៧% នៃអ្នកដែលលេបថ្នាំនោះតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយពួកគេទាំងអស់បានរួចជីវិត។

ប៉ុន្តែ ១៤% នៃអ្នកជំងឺដែលប្រើឱសថ placebo ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឬស្លាប់។

នាយកប្រតិបត្តិក្រុមហ៊ុន Merck លោក Rob Davis បាននិយាយថាឱសថ molnupiravir មានសារៈសំខាន់ព្រោះវាជាឱសថប្រឆាំងមេរោគដោយលេបដំបូងគេដែលអាចប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ គាត់បាននិយាយថាប្រសិនបើអ្នកជាមនុស្សម្នាក់ដែលមិនមានសំណាងគ្រប់គ្រាន់ដើម្បីទទួលបានព័ត៌មានថាអ្នកបានឆ្លងជំងឺកូវីដ-១៩ នេះគឺជាឱសថគ្រាប់ដែលអ្នកអាចយកទៅប្រើប្រាស់នៅផ្ទះបាន៕