ភាពចម្រុះគ្នានៃ ពន្លឺព្រះអាទិត្យ កម្តៅ និងម៉ាស អាចធ្វើឱ្យមានជំងឺកន្ទួលក្រហមលើផ្ទៃមុខកាន់តែខ្លាំង

13
យោងតាម National Rosacea Society ពលរដ្ឋអាមេរិកាំងប្រមាណ ១៦ លាននាក់មានជំងឺកន្ទួលក្រហមលើផ្ទៃមុខ ហើយរដូវក្តៅដែលមានជំងឺរាតត្បាតខ្លាំងរយៈពេលយូរនេះប្រហែលជាធ្វើឲ្យភាពមិនស្រួលក្នុងចិត្តរបស់ពួកគេកើនឡើង។ កាំរស្មីអ៊ុលត្រាវីយូឡេ និងសីតុណ្ហភាពខ្ពស់ គឺជាមូលហេតុទូទៅសម្រាប់ជំងឺកន្ទួលក្រហមផ្ទៃមុខដែលជាជំងឺរលាករ៉ាំរ៉ៃដែលបណ្តាលឱ្យស្បែកឡើងក្រហមនិងឆាប់ប្រតិកម្មខ្លាំង។

យោងតាមការសិក្សាមួយដោយ National Rosacea Society ការពាក់ម៉ាស់ពីលើកន្លែងដែលត្រូវកម្តៅនិងពន្លឺព្រះអាទិត្យអាចធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង។ ប៉ុន្តែសហគមន៍វេជ្ជសាស្រ្តកំពុងបន្តស្វែងយល់អំពីជំងឺកន្ទួលក្រហមលើផ្ទៃមុខ ហើយមានការព្យាបាលតាមវេជ្ជសាស្ត្រនិងការថែទាំស្បែកដែលអាចជួយបាន។
ជំងឺកន្ទួលក្រហមលើផ្ទៃមុខជាធម្មតាត្រូវបានគេគិតថាកើតលើស្ត្រីដែលមានអាយុលើសពី ៣០ ឆ្នាំ ដែលមានដើមកំណើតនៅអឺរ៉ុបខាងជើង និងមានស្បែកស្អាត។ ប៉ុន្តែអ្នកជំនាញដែលយើងបាននិយាយជាមួយបានជំទាស់នឹងការកត់សម្គាល់នោះ។ លោក Richard Gallo ពេទ្យជំនាញជំងឺសើស្បែកនិងមីក្រូជីវវិទូ និងសាស្រ្តាចារ្យកិត្តិយសពី Irma Gigli និងជាប្រធានស្ថាបនិកនៃនាយកដ្ឋានជំងឺសើស្បែក នៅសាកលវិទ្យាល័យ California នៅទីក្រុង San Diego បានមានប្រសាសន៍ “បញ្ហាមួយដែលយើងកំពុងព្យាយាមកែសម្រួលគឺថាជំងឺកន្ទួលក្រហមលើផ្ទៃមុខមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យជាមួយអ្នកដែលមានស្បែកខ្មៅ”។
នៅក្នុងលក្ខខណ្ឌនៃការព្យាបាលជំងឺកន្ទួលក្រហមលើផ្ទៃមុខ អ្នកជំនាញយល់ស្របថាវាអាស្រ័យលើវត្តមានផេណូទីបនិងភាពធ្ងន់ធ្ងរ។ ទាំង Rieder និង Hilary E. Baldwin គ្រូពេទ្យជំនាញសើស្បែកនៅ Brooklyn, NY និង Morristown, NJ និងជាសាស្រ្តាចារ្យរងផ្នែកព្យាបាលនៅសាលាវេជ្ជសាស្ត្រ Rutgers Robert Wood Johnson បានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ក្រែមប្រឆាំងនឹងប៉ារ៉ាស៊ីតសម្រាប់ពងបែកនិងខ្ទុះ។ លោក Baldwin បាននិយាយ “យន្តការនៃសកម្មភាពរបស់វាមិនត្រូវបានគេដឹងច្បាស់នោះទេ ប៉ុន្តែយើងដឹងថាវាប្រឆាំងនឹងការរលាកនៅក្នុងធម្មជាតិហើយវាសម្លាប់សត្វល្អិត Demodex”។
លោកស្រី Baldwin ព្យាបាលជំងឺកន្ទួលក្រហមលើផ្ទៃមុខរបស់នាងដោយប្រើថ្នាំ doxycycline ដែលមានកំរិតទាប ដូច្នេះវាមានប្រតិកម្មប្រឆាំងនឹងការរលាកជាងថ្នាំអង់ទីប៊ីយោទិក។ លោកស្រី Baldwin បាននិយាយថាថ្នាំដែលមានកំរិតទាបបំផុតមិនជំរុញការវិវត្តនៃសារពាង្គកាយដែលស៊ាំនិងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់រយៈពេលយូរ។
ក្រែម Brimonidine និង Oxymetazoline ពេលខ្លះត្រូវបានចេញវេជ្ជបញ្ជាសម្រាប់កន្ទួលក្រហមជាប់លាប់ ព្រោះវាធ្វើឱ្យសរសៃឈាមក្រហមដែលរីកបង្រួមតូច ប៉ុន្តែទាំង Rieder និង Hirsch បាននិយាយថាពួកគេមិនចូលចិត្តចេញវេជ្ជបញ្ជាថ្នាំទាំងពីរនេះទេ។ Rieder បាននិយាយថា “សម្រាប់មនុស្សភាគច្រើន អ្វីដែលវាមានប្រតិកម្មគឺវាធ្វើឱ្យពួកគេមើលទៅសស្លេក ហើយពួកគេកើតជំងឺនេះឡើងវិញគួរឱ្យភ័យខ្លាចបន្ទាប់ពីប្រើវា”៕