គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាបន្តឆ្ពោះទៅមុខ

ភ្នំពេញ៖ គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ធ្វើឲ្យវិស័យអចលនទ្រព្យ នៅកម្ពុជាបន្ត ឆ្ពោះ ទៅមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគចិនជាច្រើន បាននឹងកំពុងបោះទុនវិនិយោគយ៉ាងច្រើន ក្នុង ឧស្សហកម្ម សំណង់នៅកម្ពុជា។លោក ឈីវ គួរ ស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ជាការពិតណាស់ វត្តមាន របស់ក្រុមហ៊ុនព្រីនស៍...

មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី១ទៀតរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បើកការដ្ឋានសាងសង់ជាផ្លូវការហើយក្នុងខេត្តព្រះសីហនុ

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី១ទៀតរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយក្នុងខេត្តព្រះសីហនុដើម្បីចូលរួមឆ្លើយតបទៅនឹង តម្រូវការស្នាក់នៅបែបប្រណិតៗដល់ភ្ញៀវទេសចរ។ ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីនស៍ ស៊ីធី សេនធើ ដំណាក់កាលទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨នេះ នៅក្រុងព្រះសីហនុ លោក លី មិញ អគ្គនាយកក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប...

មន្ទីទេសចរណ៍ខេត្តព្រះសីហនុជំរុញអោយមាន ការវិនិយោគកន្លែងស្នាក់នៅបែបប្រណិតបន្ថែមក្នុងខេត្ត

ភ្នំពេញ៖ ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ ថាតម្រូវការ ស្នាក់នៅបែបប្រណិតក្នុងក្រុងព្រះសីហនុ នៅមិនទាន់ឆ្លើយតបនៅឡើយទៅនឹងកំណើនភ្ញៀវទេសជាតិ និងអន្តរជាតិ ដែលកំពុងមានសន្ទះកើនឡើងខ្លាំងក្នុងខេត្តនេះ។ថ្លែងក្នុងពិធីសម្ភោធន៍ជាផ្លូវការនៃសណ្ឋាគារលំដាប់ផ្កាយ៥ Prince Time Hotel នៅព្រឹកថ្ងៃទី២២ កញ្ញានេះ នៅក្រុងព្រះសីហនុ លោក តាំង សុចិត្រ គ្រីស្នា ប្រធានមន្ទីទេសចរណ៍ ចេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ទាមទារអោយមានការវិនិយោគបន្ថែមទៅលើកន្លែងស្នាក់នៅបែបប្រណិតអោយបានច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈបច្ចប្បន្នខេត្តនេះ អាចទាក់ទាញភ្ញៀវទេសចរ...

កញ្ចប់​ថវិកា​១៥០លានដុល្លារ​គ្រោងផ្ដល់ជូន​សហគ្រាសខ្នាតតូចនិងមធ្យមដើម្បី​ពង្រីក​អាជីវ​កម្ម​

ភ្នំពេញ ៖ ខណៈពេល​ដែលវិស័យ​សហគ្រាសខ្នាតតូច និងមធ្យម​ ( SME ) កម្ពុជា​នៅតែជួបបញ្ហា​ទុន​សម្រាប់ពង្រីកអាជីវកម្ម ហើយបណ្ដាធនាគារ​និងមីក្រូហិរញ្ញវត្ថុដែលកំពុងធ្វើប្រតិបត្តិការនៅក្នុង​ប្រទេស​កម្ពុជា ក៏ពុំ​ទាន់ផ្ដល់កម្ចីទូលំទូលាយ​សម្រាប់​សហគ្រិន ពេលនេះ​កញ្ចប់ថវិកា​ចំនួន ១៥០លានដុល្លារអាមេរិក​ត្រូវ​បានធនាគារធំមួយក្នុងស្រុក​ប្រកាស​ផ្ដល់ជូន​សហគ្រិន​ក្នុងវិស័យ SME កម្ពុជា ដើម្បីយកទៅពង្រីក​អាជីវកម្ម ។ ថ្លែងនៅក្នុងពីប្រកាស​ផ្ដល់កញ្ចប់​១៥០លានដុល្លារ​កាលពី​ថ្ងៃទី១៨ កញ្ញា នេះ អ្នកឧកញ៉ា ពុង ឃាវ​សែ ពា​ណិ​​​​​​​​​​​​​​​​​​​​ជ្ជ​​ក​រ​ដែលផ្ដល់កញ្ចប់​ថវិកា​នេះ​បានមានប្រសាសន៍ថា កន្លងមក​បានសង្កេតឃើញថា សហ​គ្រាស​ធុន​តូច...

ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់អោយក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត ខេមបូឌា គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់ អោយក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ ដោយគម្រោងធំៗចំនួន៤ នឹងត្រូវសាងសង់ឡើងនៅលើទីតាំងនេះ។បើតាមការអោយដឹងពីលោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឲ្យដឹងនៅក្នុងពិធីបញ្ចប់ការសាងសង់ គ្រោងឆ្អឹងអគារព្រីនស៍ ម៉ូឌើន ផ្លាហ្សាជាស្ថាពរ នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះនៅតាមបណ្ដាលផ្លូវនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ថា...

UNDP ចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដដើម្បីផ្តល់ការគាំទ្រលើគម្រោងស្នាក់នៅតម្លៃសមរម្យ

ភ្នំពេញ៖ UNDP ចុះអនុស្សរណៈ ជាមួយក្រុមហ៊ុនវើលប្រ៊ីដ ដើម្បីគាំទ្រគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ថា បានចូលរួមចំណែកក្នុងការជួយពលរដ្ឋដែលមានចំណូលទាប អោយមានលទ្ធភាពទទួលបានលំដ្ឋានស្នាក់នៅមានគុណភាព។លោក និក បេរេសហ្វដ (Nick Beresford) នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា លើកឡើងថា ការចុះអនុស្សរណៈ ជាមួយក្រុមហ៊ុនវើលប្រ៊ីដនាពេលនេះ បានឆ្លុំបញ្ជាំងពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលសំដៅជំរុញការវិនិយោគប្រកបដោយចីរភាព ក្នុងន័យចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។លោកបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ អង្គការUNDP...

ធនាគារកូរ៉េទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ីនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨៖ ធនាគារកូរ៉េ ទិញភាគហ៊ុន ១០០% ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ីនៅកម្ពុជា ដើម្បីពង្រីកទំហំប្រតិបត្តិការហិរញ្ញវត្ថុ អោយកាន់តែធំបន្ថែម ទៅលើប្រតិបត្តិការដែលមានស្រាប់នៅកម្ពុជា។លោក SEO Joon Yong តំណាងរបស់ធនាគារ NongHyup បានឲ្យដឹងថា ការទិញយកនូវភាគហ៊ុនទាំងស្រុងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាមិក ភីអិលស៊ីនៅកម្ពុជានេះ គឺដោយសារធនាគារ...

កំណើនផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់

ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨៖ កំណើនផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ដើម្បីបំពេញ ទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ខណៈភាពជីវភាពពលរដ្ឋមានភាពល្អប្រសើរ។សព្វថ្ងៃនេះ ផ្សារទំនើបក្នុងរាជធានីភ្នំពេញ ទាំងផ្សារទំនើបអន្តរជាតិ និងផ្សារទំនើបក្នុងស្រុក បានបន្ត មានវត្តមានជាបន្តបន្ទាប់ ដោយក្នុងនោះ ផ្សារទំនើបអ៊ីអនសែនសុខ និងផ្សារម៉ាក្រូ កំពុងទាក់ទាញបាននូវចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ដើម្បីចូលរួមបំពេញបាននូវតម្រូវការទីផ្សារបន្ថែមនោះ ផ្សារទំនើបអន្តរជាតិថ្មីមួយទៀត បានមានវត្តមានហើយនៅផ្លូវ ២០០៤ ក្នុងខណ្ឌ័ដង្កោ រាជធានីភ្នំពេញ...

ផលិតផលសាប៊ូខ្មែរទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ផលិតផលសាប៊ូខ្មែរទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា រហូតនឹងឈានទៅបង្កើតជារោងចក្រផលិតនិងវេចខ្ចប់ដោយផ្ទាល់ខ្លួននៅក្នុងស្រុកនាពេលឆាប់ៗនេះ ដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជាបានឆាប់រហ័ស។ លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន THEARA LEANG បានអោយដឹងថាផលិតផលសាប៊ូខ្មែរ ម៉ាកT&L Natural Product កំពុងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជាដោយសារតែផលិតផលសាប៊ូនេះ ផលិតឡើងដោយបានសិក្សាច្បាស់ពីបរិយាកាស និងស្ថានភាពស្បែកក្បាល និងសរសៃសក់ របស់ប្រជាពលរដ្ឋខ្មែរ។ លោកបន្តថា ក្រោយមានវត្តមាននៅលើទីផ្សារកម្ពុជា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សាប៊ូ យីហោខ្មែរ T&L នេះ...

រយៈពេល៨ខែដើមឆ្នាំនេះភ្ញៀវទេសចរអន្តរជាតិជាង១,៧លាននាក់

ភ្នំពេញ៖ រយៈពេល៨ខែដើមឆ្នាំនេះភ្ញៀវទេសចរអន្តរជាតិជាង១,៧លាននាក់បានទិញសំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបាននាំចំណូលប្រមាណ៨០លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជា។ របាយការណ៍ពីក្រសួងទេសចរណ៍ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី១ ខែកញ្ញា បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែសីហា ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន ៧សែននាក់ បានទិញប័ណ្ណចូលទស្សនារមណីដ្ឋានអង្គ កើនឡើង៨,៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល៨ខែនេះ គ្រឹះស្ថានអង្គរអាចប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានរហូតដល់ ជិត៨០លានដុល្លារ កើនឡើងប្រមាណ១៣% ដោយក្នុងនោះ ភ្ញៀវទេសចរចិន ឈរនៅលេខរៀងទី១ ដែលបានទិញសំបុត្រចូលទស្សនាច្រើនជាងគេ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចណ៍កម្ពុជា...