ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា បើកសម្ពោធជាផ្លូវការនូវសេវាកម្មប៉ូលា និងបញ្ចុះរលោង

17

(ភ្នំពេញ)៖ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក HYUNDAI នៅកម្ពុជា និងជាក្រុមហ៊ុននៅក្រោមការដឹកនាំរបស់ Camko Motor Company Ltd. បានធ្វើការបើកសម្ពោធជាផ្លូវការនូវអាជីវកម្មថ្មីមួយទៀតរបស់ខ្លួន គឺសេវាកម្មប៉ូលា និងបញ្ចុះរលោង នៅមជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ សាខាសែនសុខ។ក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអាជីវកម្មថ្មីមួយទៀតរបស់ខ្លួន នៅមជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក Brian Ko នាយក ប្រតិបត្តិក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ បានលើកឡើងថា មជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខ បានបើកដំណើរការនៅក្នុងឆ្នាំ២០១៦ ដើម្បីសម្រួលដល់អតិថិជនដែលប្រើប្រាស់រថយន្តហ៊ីយ៉ាន់ដាយ ដោយសារតែកំនើននៃការលក់រថយន្តហ៊ីយ៉ាន់ដាយកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា នៅកម្ពុជា។

លោកបន្តថា មជ្ឈមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយសាខាសែនសុខមានទីតាំងធំ ដែលអាចគ្រប់គ្រង ថែទាំ និងជួសជុល រថយន្តបានគ្រប់ប្រភេទ តាំងពីរថយន្ត Hyundai ធុនតូច ធុនកណ្តាល រហូតដល់រថយន្តធុនធំ (ប្រភេទរថយន្តទេសចរណ៍ ឬរថយន្តដឹកទំនិញ) ជាដើម ។ល។

ការបន្ថែមនូវសេវាកម្មថ្មី ប៉ូលា និងបញ្ចុះរលោងនេះ ត្រូវបានទទួលបានការកោតសរសើរយ៉ាងច្រើនពីអតិថិជនផងដែល បន្ទាប់ពីសេវាកម្មដែលមានស្រាប់ដូចជា សេវាកម្មតោន និងបាញ់ថ្នាំដែលជាសេវាកម្មដែរផ្តល់ជូនទៅលើរថយន្តគ្រប់ប្រភេទ និងគ្រប់ម៉ូដែលទាំងអស់។

បច្ចុប្បន្នសេវាកម្មថ្មីនេះ មានកញ្ចប់ចំនួន 2 ដែរអតិថិជនអាចធ្វើការជ្រើសរើសបាន។ កញ្ចប់ A: សេវាកម្មប៉ូលា និងបញ្ចុះរលោង, B: សេវាកម្មសម្អាតផ្ទៃខាងក្នុង ឬអាចធ្វើសេវាកម្មទាំងពីរតែម្តង។

សេវាកម្មនេះមានផ្ដល់ជូនសម្រាប់រថយន្តគ្រប់ប្រភេទ ចាប់ពីរថយន្តធុនតូចរហូតដល់រថយន្តធុនមធ្យម ដូចជាប្រភេទរថយន្តដឹកទំនិញខ្នាតតូចជាដើម។

លោកអ្នកអាចធ្វើការសាកសួរព័ត៌មានបន្ថែមពីមជ្ឈមណ្ឌលថែទាំរថយន្ត HYUNDAI ឬសេវាកម្មប៉ូលា និងបញ្ចុះរលោង នេះតាមលេខទូរស័ព្ទ៖ 011 755 133 / 017 755 133 ឬអាចចូលទៅកាន់ទំព័រ Facebook ផ្លូវការ https://www.facebook.com/HyundaiCamkoService៕