យ៉ាងហោចណាស់ផ្ទះ ១៦ ខ្នងត្រូវបានឆាប់ឆេះនៅសង្កាត់ទឹកថ្លា

យ៉ាងហោចណាស់ផ្ទះពលរដ្ឋចំនួន ១៦ ខ្នង និង​សំភារៈផ្សេងទៀត ត្រូវបានអគ្គីភ័យឆាប់ឆេះក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាល្ងាចនៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​ និង​០០​នាទី​ មាន​ករណី​អគ្គី​ភ័យ​កើតឡើង​ស្ថិត នៅ​ចំណុច​ ភូមិ​បូ​រី​កម្មករ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ បណ្តា​ឲ្យ​ឆេះ​ផ្ទះ​ អស់​ចំនួន​១៦​ខ្នង​ ធ្វើ​ពី​ឈើ​ ប្រក​ស័ង្កសី​ និង ខូចខាត​សម្ភារៈ​អស់​ មួយ​ចំនួន​ធំ​ ។​ ការចុះផ្សាយដដែលនោះបន្តថាក្នុង​ករណី​ឆា​ប់​ឆេះ​សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​សរុប​ចំនួន​...

សម្តេច ហេង សំរិន ផ្ដល់លិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយជាអង្ករ ចំនួន ១០០ តោន មីចំនួន ៣០០ កេសធំ និងទឹកបរិសុទ្ធចំនួន...

ក្រសួងសុខាភិបាលកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីផ្ទុះមានជំងឺ H5N1

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋមានការប្រយុទ្ធប្រឆាំងខ្ពស់ បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី H5N1 កើតលើសត្វបក្សី នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មកដល់ពេលនេះ មន្រ្តីជំនាញ​សុខាភិ​បាល​មិន​ទាន់រកឃើញប្រភេទជំងឺនេះឆ្លងលើមនុស្សនោះទេ។ តែទោះបីជាយ៉ាងណាមន្រ្តី​ជំនាញ​ក៏​កំពុងបន្តតាមស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ផងដែរ។ ឆ្លើយតបទៅនឹងជំងឺនេះ ក្រសួងសុខភិបាល ក៏បានណែនាំឲ្យប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្ន​ខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេង ដែលនឹងឈានមកដល់​ក្នុងពេល​ឆាប់​ៗ​នេះ ជាពិសេសសូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ...

ទិន្នផលនេសាទបង្កងទឹកសាបនៅខេត្តតាកែវ កើនឡើងជិត២០ភាគរយ ក្នុងឆ្នាំ២០១៧នេះ

(ភ្នំពេញ)៖ ផលនេសាទដែលប្រជានេសាទទូទាំងខេត្តតាកែវ សម្រេចបានក្នុងឆ្នាំ២០១៧នេះ ទទួលបានជាង៣ម៉ឺន ៤ពាន់តោន ដោយក្នុងនោះការនេសាទបង្កងទទួលបានចំនួន៨២តោន។ ចំនួននេះគឺមានការកើនឡើងជិត២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលសម្រេចបានត្រឹមតែ៧០តោនប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី២៨ ខែធ្នូនេះ។ លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានឲ្យដឹងថា ទិន្នផលបង្កងមានការកើនឡើងនៅឆ្នាំនេះ ដោយកាលពីឆ្នាំ២០១៦ កន្លងទៅមានភ្លៀង ធ្លាក់ល្អ ទឹកបឹងឡើងខ្ពស់តាំងពីដើមរដូវ។ លោក ថា ទិន្នផលនេសាទកើនឡើងជាពិសេសបង្កងបានធ្វើអោយសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជានេសាទ កាន់តែមានភាពល្អប្រសើរ។ គួរបញ្ជាក់ថា...

រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិភាក្សាជាមួយអ្នកជំនាញមកពីសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការស្រាវជ្រាវដំឡូងមី

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨ បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ W.Ronnie Coffman និង លោកសាស្រ្តាចារ្យ Max. J. Pfeffer មកពីមហាវិទ្យាល័យវិទ្យាសាស្រ្តជីវិតនិង​កសិកម្មនៃ​សកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិច ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ​ដំឡូងមី។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្មនៅថ្ងៃទី៨...

អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ឧបត្ថម្ភទឹកប្រាក់ ២៥,០០០ ដុល្លារ ដល់សាលាចិន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ឧបត្ថម្ភទឹកប្រាក់២៥០០០ដុល្លារ ដល់ការកសាងអគារសាលប្រជុំ និងទីចាត់កម្ពស់២ជាន់នៅសាលាចិន ហួរ ខៀវ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាកង្វះខាតបន្ទប់ចាត់ការដល់លោកគ្រូ អ្នកគ្រូ។ក្នុងពិធីប្រគល់ថវិកាដល់សាលាចិន ហួរ ខៀវ ក្នុងខេ្តតកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកានេះ លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌...

ក្រសួងអប់រំឲ្យពង្រឹងវិន័យ និងការគ្រប់គ្រងនៅសាលារដ្ឋ

ក្រសួងអប់រំ យុវជន និង​កីឡាបានជំរុញឲ្យមានការពង្រឹងនូវវិន័យ ​និង ការគ្រប់គ្រប់បុគ្គលិកអប់រំ​នៅ​គ្រប់គ្រឹះ​ស្ថាន​​អប់រំ (គ្រូបង្រៀន)​ សាធារណៈទូទាំងប្រទេស។ ក្រសួងអប់រំបានចេញលិខិតផ្លូវការមួយចុះថ្ងៃទី ១៨ ខែ មករាម្សិលមិញ ផ្ញើរទៅកាន់ប្រធានមន្ទីរអប់រំយុវជន និង​កីឡារាជធានី ខេត្ត ស្ដីពីការពង្រឹងនូវវិន័យ ​និង ការគ្រប់គ្រប់នៅគ្រឹះស្ថានសាធារណៈ។ ក្រសួងអប់រំបានលើកឡើងថាកន្លងមកក្រសួងបានពិនិត្យឃើញថា បុគ្គលិកអប់រំខ្លះនៅក្នុង​គ្រឹះស្ថាន​អប់រំ​សាធារណៈ​​មួយ​ចំនួន​នៅមិនទាន់អនុវត្តពេលវេលាបំពេញការងារ និង គោរពម៉ោងបង្រៀនបានពេញលេញ​នៅ​ឡើយ​ជាហេតុ​ធ្វើប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សា​របស់​សិស្ស ថែមទាំងជះឥទ្ធិពលមិនល្អ​ដល់​អ្នក​​ដែលខិតខំ​បំពេញ​ការងារផងដែរ។ ក្រសួងអប់រំបន្តថាដើម្បីពង្រឹងវិន័យ និង​ការអនុវត្តកាត្វកិច្ចរបស់បុគ្គលិកអប់រំឲ្យបានល្អប្រសើរ មន្ទីរអប់រំ រាជ​ធានី​​ខេត្តត្រូវ...