ក្រសួងអប់រំឲ្យពង្រឹងវិន័យ និងការគ្រប់គ្រងនៅសាលារដ្ឋ
ក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឲ្យមានការពង្រឹងនូវវិន័យ និង ការគ្រប់គ្រប់បុគ្គលិកអប់រំនៅគ្រប់គ្រឹះស្ថានអប់រំ (គ្រូបង្រៀន) សាធារណៈទូទាំងប្រទេស។
ក្រសួងអប់រំបានចេញលិខិតផ្លូវការមួយចុះថ្ងៃទី ១៨ ខែ មករាម្សិលមិញ ផ្ញើរទៅកាន់ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ត ស្ដីពីការពង្រឹងនូវវិន័យ និង ការគ្រប់គ្រប់នៅគ្រឹះស្ថានសាធារណៈ។
ក្រសួងអប់រំបានលើកឡើងថាកន្លងមកក្រសួងបានពិនិត្យឃើញថា បុគ្គលិកអប់រំខ្លះនៅក្នុងគ្រឹះស្ថានអប់រំសាធារណៈមួយចំនួននៅមិនទាន់អនុវត្តពេលវេលាបំពេញការងារ និង គោរពម៉ោងបង្រៀនបានពេញលេញនៅឡើយជាហេតុធ្វើប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សារបស់សិស្ស ថែមទាំងជះឥទ្ធិពលមិនល្អដល់អ្នកដែលខិតខំបំពេញការងារផងដែរ។
ក្រសួងអប់រំបន្តថាដើម្បីពង្រឹងវិន័យ និងការអនុវត្តកាត្វកិច្ចរបស់បុគ្គលិកអប់រំឲ្យបានល្អប្រសើរ មន្ទីរអប់រំ រាជធានីខេត្តត្រូវ...
អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់នៅថ្ងៃទី១០ ខែមករាខាងមុខនេះ
(ភ្នំពេញ)៖ កម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងឥសាន និងជ្រលងសម្ពាធខ្ពស់ ខ្សោយពីប្រទេសចិន។ បាតុភូតនេះនឹងធ្វើអោយកម្រិតសីតុណ្ណភាពអាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ចាប់ពីថ្ងៃទី១០ ខែមករាខាងមុខនេះ ជាពិសេសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា។ នេះបើយោងការព្យាករណ៍របស់ក្រសួងធនធានទឹក នៅថ្ងៃនេះ។
អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា សម្រាប់ជួរភ្នំដងរែក សីតុណ្ហភាពនឹងចុះត្រជាក់នៅក្នុងរង្វង់១៤អង្សាសេ។ ដោយឡែកបណ្តាខេត្តមួយចំនួនរួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ និងប៉ៃលិន សីតុណ្ហភាពនឹងចុះត្រជាក់នៅក្នុងរង្វង់ពី១៦...
កម្ពុជា-វៀតណាមរួមគ្នាសាងសង់ផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា»
កម្ពុជា-វៀតណាមបានរួមគ្នាបើកការដ្ឋានសាងសងផ្សារគំរូព្រំដែនមួយជាលើកដំបូងឈ្មោះថា «ផ្សារដា» ដើម្បីបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។
តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែមករានេះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាលោក វ៉ូ ហ្គុងមិញ (Vu Quang Minh)បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងជាប់ព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម។
ការចុះផ្សាយដដែលនោះឲ្យដឹងថាលោក ប៉ាន សូរស័ក្តិបានថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ថា...
ក្រសួងថាភ្ញៀវទេសចរជិត ១លាននាក់ដើរកំសាន្តថ្ងៃបុណ្យចូលឆ្នាំចិន
ក្រសួងបានឲ្យដឹងថាភ្ញៀវទេសចរជិត ១លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ១០ម៉ឺននាក់ ធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅនេះ។
ក្រសួងទេសចរបានលើកឡើងនៅក្នុងហ្វេសប៊ុករបស់ខ្លួនថាក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន ឆ្នាំ២០១៨កន្លងទៅនេះ មានប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ បានធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស មានចំនួនប្រមាណជាង ៨៦៤,៧៧០នាក់ កើនឡើងប្រមាណ៥៤.៥៦%។
ការចុះផ្សាយដដែលបន្តថាក្នុងចំណោមភ្ញៀវទេសចរជិត ១លាននាក់នោះ មានទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩% ។
តាមការចុះផ្សាយដដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក...
សាលារាជធានីភ្នំពេញគ្រោងសាងសង់ទីតាំងចំនួន៦ សម្រាប់ធ្វើស្ថានីយ៍អ្នកដំណើរសេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ
(ភ្នំពេញ)៖ រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ បានឲ្យដឹងថា សាលារាជធានីភ្នំពេញគ្រោងនឹងសាងសង់ទីតាំង ចំនួន៦ សម្រាប់ធ្វើជាស្ថានីយ៍អ្នកដំណើរ សម្រាប់សេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ ចាប់ពីស្ពានព្រែកព្នៅដល់ក្រុងតាខ្មៅ។
គម្រោងសាងសង់ស្ថានីយ៍និងផែ ចំនួន៦ទីតាំងនោះ រួមមាន៖ ទីតាំងក្រោមស្ពានព្រែកព្នៅ ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ ទីតាំងកំពង់ផែភ្នំពេញ ទីតាំងអតីតកប៉ាលណាហ្កា ខាងជើងដអរិយក្សត្រ ទីតាំងភូមិដើមច័ន្ទច្បារអំពៅ និងទីតាំងក្រុងតាខ្មៅ។
ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាជ្រោយចង្វារ) កាលពីថ្ងៃទី២១ ខែធ្នូ លោក ស៊ុន ចាន់ថុល...
រដ្ឋាភិបាលដាក់ចេញផ្សព្វផ្សាយនូវគោលនយោបាយមនុស្សចាស់ឆ្នាំ ២០១៧-២០៣០
រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវការផ្សេព្វផ្សាយស្ដីពីគោល នយោបាយមនុស្សចាស់សម្រាប់ឆ្នាំ ២០១៧-២០៣០ ដោយថាដើម្បីអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាល ភាពមនុស្សចាស់។
នៅព្រឹកថ្ងៃទី ១៨ ខែ មករានេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយនូវ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០» នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម្ដេចបានលើកឡើងថា ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨...
សីតុណ្ហភាពចុះត្រជាក់ខ្លាំងដល់ ១៣ និង ១៥ អង្សា
នៅថ្ងៃនេះសីតុណ្ហភាពបានធ្លាក់ចុះត្រជាក់ខ្លាំងខុសពីធម្មតា រហូតដល់ ១៣ និង ១៥ អង្សាក្នុងខេត្តមួយចំនួន។ តាមការចុះផ្សាយនូវ តារាងព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃទី ១៣ ខែ មករានេះ ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាទាំង ២៥ ខេត្តក្រុងនេះ មានខេត្តខ្លះសីតុណ្ហភាពធ្លាក់ចុះរហូតដល់ ១៣ ទៅ ១៥ អង្សា ដែលធ្វើឲ្យអាកាសធាតុចុះត្រជាក់ខុសពីធម្មតា។
បើតាមក្រសួងធនធានទឹក និង ឧតុនិយមបានបង្ហាញឲ្យដឹងថាខេត្តដែលមានអាកាសធាតុត្រជាក់រហូតដល់...
ក្រសួងថាឆ្នាំនេះជំងឺគ្រុនឈាមអាចនឹងរាតត្បាតទ្រងទ្រាយធំ និងជំរុញឲ្យប្រុងប្រយ័ត្ន
ក្រសួងសុខាភិបាលថាឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតខ្លាំងនៃជំងឺគ្រុនឈាម ហើយជំរុញឲ្យភាគីពាក់ព័ន្ធក្តាប់អោយបាននូវសភាពការជំងឺគ្រុឈាម និងចាត់វិធានការបន្ទាន់។
កាលពីថ្ងៃទី ០១ ខែកុម្ភៈកន្លងទៅកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាលបានចេញនូវ សេចក្ដីជូនដំណឹង និងអនុសាសន៍ ស្តីអំពីស្ថានភាពជំងឺគ្រុនឈាមឆ្នាំ២០១៨។
ក្រសួងសុខាភិបាលបានលើកឡើងថាការទស្សន៍តាមបែបអេពីដេមីសាស្ត្រសំគាល់ឃើញថាស្ថានភាពជំងឺគ្រុនឈាមនឹងមានការរាតត្បាតខ្លាំងនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្តង មានន័យថា ឆ្នាំ២០១៨គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតធំម្តងទៀត បន្ទាប់ពីការរាតត្បាតចុងក្រោយគឺឆ្នាំ ២០១២។
ក្រសួងបន្តថាជំងឺគ្រុនឈាមនេះបង្កឡើងដោយវីរុសដាំងដែលមានបួនប្រភេទ គឺវីរុស DENV1 DENV2 DENV3...
ចាប់ពីថ្ងៃទី១៨ ធ្នូខាងមុខនេះតទៅ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងនៅតាមតំបន់ និងខេត្តមួយចំនួនរបស់កម្ពុជា
(ភ្នំពេញ)៖ តំបន់ និងខេត្តមួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ធ្នូ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃនេះ។
ក្រសួងធនធានទឹក បានឲ្យដឹងថា តំបន់ជួរភ្នំដងរែក សីតុណ្ហភាពនឹងធ្លាក់ចុះក្នុងរង្វង់១៣អង្សាសេ។ ចំណែកខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងប៉ៃលិន សីតុណ្ហភាពនឹងធ្លាក់ចុះក្នុងរង្វង់១៥អង្សាសេ។
ចំពោះខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងកោះកុង សីតុណ្ហភាពនឹងចុះត្រជាក់ក្នុង រង្វង់១៧...
នាយករដ្ឋមន្រ្តីហ៊ុន សែន៖ រីករាយការផ្ដួចផ្ដើមបើកចរាចរណ៍ផ្លូវទឹកពីតាខ្មៅទៅព្រែកព្នៅ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថាលោកសាទរចំពោះការផ្តួចផ្តើមឲ្យបង្កើតនូវការធ្វើដំណើរតាមផ្លូវទឹក ពីទីក្រុងតាខ្មៅ ទៅព្រែព្នៅ ដោយលោកថាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
នេះបើតាមការលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបង្ហោះព្រឹកនេះ ខណៈដែលលោកកំពុងជួបសំណេះសំណាលជាមួយអ្នកម៉ូតូឌុប អ្នកតាក់ស៊ី និង អ្នករត់ម៉ូតូកង់បី ប្រមាណជាង ៤ពាន់នាក់នៅកោះពេជ្រ។
លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការសប្បាយរីករាយចំពោះ គំនិតនៃការផ្ដួចផ្ដើមបង្កើតនូវការធ្វើដំណើរតាមផ្លូវទឹកពីតាខ្មៅ ទៅព្រែកព្នៅ។ នេះគឺជាការចូលរួមដោះស្រាយបញ្ហាចរាចរណ៍ផង នឹងទាក់ទាញទេសចរណ៍ផងដែរ ជាពិសេសពីរាជធានីភ្នំពេញទៅព្រែកព្នៅ»។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានលើកឡើងដែរថាការបើកដំណើរការចរាចរណ៍ផ្លូវទឹកនេះគឺបានបង្ហាញពីការរីកចម្រើនលើវិស័យគមនាគមន៍តាមផ្លូវទឹក ហើយវាជាចំណែកមួយនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែលនឹងផ្ដល់ការងារជាច្រើនថែមទៀតដល់...