ជប៉ុនជួយកម្ពុជាជាង២០លានដុល្លារដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងបាត់ដំបង

55

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយដល់កម្ពុជាចំនួន២៨លានដុល្លារសហរដ្ឋអាមេរិ កដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងបាត់ដំបង។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ។

ពិធីចុះហត្ថលេខា លើហិរញ្ញប្បទាននេះគឺនឹងធ្វើឡើងនៅថ្ងៃទី២០ ធ្នូស្អែកនេះ នាទីស្តីការ​ក្រសួង​ដោយមានការចូលរួមពីប្រមុខការទូតកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ហរិញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ដោយរដ្ឋាភិបាលជប៉ុន ដើម្បី លើកកម្ពស់ធនធានមនុស្សកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ជាតិ៕