(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានប្រកាសតវ៉ា យ៉ាងខ្លាំងចំពោះស្ថានបេសកកម្មអចិន្រ្តៃយ៍សហរដ្ឋអាមេរិក និងគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំអង្គការសហប្រជាជាតិដែលរៀបចំកិច្ចពិភាក្សាស្តីពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា នៅថ្ងៃទី១៩ ធ្នូនេះ នៅស្ថានបេសកកម្មអចិន្រ្តៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហ ប្រជាជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៨ ធ្នូម្សិលមិញនេះ។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកការរៀបចំកិច្ចពិភា ក្សាស្តីពីការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជាពីសំណាក់សហរដ្ឋអាមេរិកនេះ គឺជាអាកប្បកិរិ យាដ៏ក្រអឺតក្រទម និងគ្មានការគោររព ហើយជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា យ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីគោលការណ៍នៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះដែរ វេទិកាកិច្ចពិភាក្សាខាងលើនេះដែរ គឺធ្វើឡើងក្នុងការផ្តល់នូវព័ត៌មានមិនពិត និងបង្កការយល់ច្រឡំពីស្ថានភាព ជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លើកឡើងថា ចំណាត់ការរដ្ឋាភិបាលកម្ពុជាចំពោះការំលាយគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ និងចំណាត់ការលើសង្គមស៊ីវិល ហើយនិងប្រព័ន្ធផ្សព្វផ្សាយគឺជាការអនុវត្តច្បាប់របស់កម្ពុជា៕