លោក អេង ឆៃអ៊ាង អះអាងថា អតីតបក្សប្រឆាំងមិនបង្កើតបក្សថ្មី តាមការចង់បានរបស់​បក្ស​កាន់អំណាចនោះទេ

61

(ភ្នំពេញ)៖ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានប្រកាសថា អតីត សមាជិកគណបក្សសង្រ្គោះជាតិនឹងមិនបង្កើតគណបក្សថ្មីតាមការគូសវាសរបស់ប្រធានគណ បក្សកាន់អំណាចនោះទេ។

លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃច័ន្ទ ទី១៨ ធ្នូនេះ លោក អេង ឆៃអ៊ាង បានហៅអនុសាសន៍របស់សម្តេច ហ៊ុន សែន ថានេះជាយុទ្ធសាស្ត្រនយោបាយ ស្រាយ​សម្ពាធ​អន្តរជាតិរបស់សម្តេច ហ៊ុន សែន។

ការប្រកាសរបស់លោក អេង ឆៃអ៊ាង បែបនេះគឺធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន កាលពីថ្ងៃ ម្សិលមិញនេះ បានផ្តល់យោបល់ឲ្យអតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលបក្សខ្លួនត្រូវបានរំលាយដោយសារសាល​ដីការបស់តុលាការកំពូលហើយនោះ បង្កើតគណបក្សថ្មីដើម្បីចូលរួមប្រកួតប្រជែងការ បោះឆ្នោតជាតិខាងមុខនេះ។

សម្តេច បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិនឹងមិនរស់ឡើងវិញនោះទេ ដោយសារតែ សាលដីកាតុលាការកំពូល គឺចប់ជាស្ថាពរហើយ។

បើតាមលោក អេង ឆៃអ៊ាង បានឲ្យដឹងថា ផ្លូវដែលគណបក្សដើរនោះគឺ​លុបចោលសេចក្តី​សំរេច​រំលាយគណបក្សសង្គ្រោះជាតិ ការដោះលែងលោក កឹម សុខា ការ​ទម្លាក់ចោល​ការ​ចោទប្រកាន់ទាំងអស់លើអ្នកនយោបាយ មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាដើម៕