អង្គបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ខាងមុខនេះ មានចំនួនជាង១ម៉ឺននាក់

64

(ភ្នំពេញ)៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ មានចំនួនអង្គបោះឆ្នោតចំនួន ១១,៦៩៥នាក់ ដោយក្នុងនោះក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងមានចំនួន ១១,៥៧២នាក់ និងតំណាងរាស្រ្ត ក្នុងតំណែងមានចំនួន ១២៣នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៨ ខែធ្នូនេះ។

គ.ជ.ប ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ គឹមានការិយាល័យបោះឆ្នោត ចំនួន ៣៣ការិយាល័យ នៅក្នុង ២៥ រាជធានី ខេត្ត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្ នោត កាលពីថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០១៧ តាមរយៈសេចក្តី ប្រកាសព័ត៌មានរបស់ខ្លួនបានបញ្ជា ក់ទទួលស្គាល់គណបក្សនយោបាយចំនួ នបួនដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលក្នុងនោះរួមមាន៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្សហ្វ៊ិនស៊ិនប៉ិក គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា៕