កម្ពុជាចង់ឲ្យវៀតណាមជួយចែករំលែកបទពិសោធន៍ និងការងារប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៍

47

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើឲ្យភាគីវៀតណាមជួយចែករំលែកបទ ពិសោធន៍និងជួយផ្តល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំងការធ្វើបដិវត្តន៍ពណ៍។ នេះបើយោងតាមការចុះផ្សាយរបស់ផេកសម្តេចនាយករដ្ឋមន្រ្តីនៅថ្ងៃនេះ។

ការស្នើរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនេះ គឺធ្វើឡើងក្នុងជំនួបរវាងសម្តេចនិងលោក ង្វៀន ជីវិញ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២១ ធ្នូនេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះសម្តេច ហ៊ុន សែន ក៏បានស្នើភាគីវៀតណាមឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ លើការជួយសង្គ្រោះប្រជាជនតាមព្រំដែន នៅពេលដែលមានគ្រោះមហន្តរាយ​ផ្សេងៗកើត​ឡើង​។

សូមបញ្ជាក់ថា ក្នុងដំណើរមកកាន់កម្ពុជានេះដែរ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ក៏នឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដើម្បីនិយាយពីការបណ្តុះបណ្តាលធ​ន​ធានមនុស្ស កិច្ចសហប្រតិបត្តិការវិស័យយោធា ការចែករំលែកបទពិសោធន៍ នៃការ​ប្រយុទ្ធ​ប្រឆាំងនឹងបដិវត្តន៍ពណ៌ និងកិច្ចសហប្រតិបត្តិការលើការការពារនៅតាមព្រំដែនជាដើម៕