(ភ្នំពេញ)៖ ប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាល លោក កែវ រ៉េមី បានលើកឡើងថា ការ ចង់ឲ្យមានការចរចាគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺមិនអាចទៅរួចនោះ ទេ ដោយសារតែបក្សប្រឆាំងតែងតែបំពានកិច្ចសន្ទនាជាមួយបក្សកាន់អំណាចដែលមានមេរៀនរួចហើយនាពេលកន្លងទៅនេះ។
ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក Francois Croquette ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្សរបស់ក្រសួងការបរទេស បារាំងដែលចង់ឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំងចរចាគ្នាឡើងវិញ ដើម្បីស្តារ នូវស្ថានការណ៍នយោបាយនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ។
គួរបញ្ជាក់ថា ក្នុងជំនួបរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្សរបស់ក្រសួងការបរទេស បារាំង នៅព្រឹកថ្ងៃទី៦ វិច្ឆិកានេះ មានប្រធានបទពីរដែលត្រូវពិភាក្សាគ្នា រួមមាន បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា និងការរំលាយគណបក្សសង្រ្គោះជាតិ៕ ដោយ៖ Rush News