ចិនបានបិទ ឬដកហូតអាជ្ញាប័ណ្ណលើគេហទំព័រខុសច្បាប់ជាង ១ម៉ឺន៣ពាន់

50

លោក Wang Shengjun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិរបស់ប្រជាជន (NPC) បានបង្ហើបព័ត៌មាននេះ នៅពេលផ្តល់ព័ត៌មានដល់សមាជិកសភា ស្ដីពីការការពារប្រព័ន្ធអ៊ីនធឺណែត កាលពីថ្ងៃអាទិត្យ។ ចិនបានបិទ ឬដកហូតអាជ្ញាប័ណ្ណលើគេហទំព័រខុសច្បាប់ជាង ១ម៉ឺន៣ពាន់ ចាប់តាំងពីឆ្នាំ២០១៥ កន្លងមក។

លោកបាននិយាយថា អាជ្ញាធរដែលរួមមានរដ្ឋបាលគ្រាប់គ្រងប្រព័ន្ធអ៊ីនធឺណែតប្រទេសចិន បានអំពាវនាវដល់ប្រតិបត្តិករគេហទំព័រជាង ២ពាន់២រយ សម្រាប់កិច្ចចរចាក្នុងអំឡុងពេលដូចគ្នានេះ។

លើសពីនេះប្រតិបត្តិករបានបិទជិត ១០លានគណនីអ៊ីនធឺណែត ពីបទបំពានពិធីការសេវា ខណៈពេលដែលព័ត៌មាន ស្តីពីអំពើភេរវកម្ម និងរូបអាសគ្រាមត្រូវបានលុបចោល។ របាយការណ៍នេះ ត្រូវបានដាក់ជូនទៅអង្គប្រជុំប្រចាំខែរបស់សភានីតិប្បញ្ញត្តិ ដែលមានរយៈពេលពីរខែសម្រាប់ការពិភាក្សា៕