ដំណើរទស្សនកិច្ចរបស់លោកមូន ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

18

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកមូន ប្រទេសចិន និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ការចាប់ផ្តើមនៃការចរចា ដើម្បីពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ដែលបច្ចុប្បន្ននេះ ដោះស្រាយផលិតផលនាំចេញនិងនាំចូល។ ការចរចានាពេលអនាគត គឺចង់ពង្រីកកិច្ច្ព្រមព្រៀងពាណិជ្ជកម្មសេរី ចំពោះវិស័យសេវាកម្ម និងហិរញ្ញវត្ថុ។

លោកប្រធានាធិបតីរូបនេះ បាននិយាយថា ចាប់ពីពេលនេះទៅ ប្រទេសទាំងពីរ នឹងសហការយ៉ាងជិតស្និទ្ធដើម្បីសន្តិភាព និងភាពចម្រុងចម្រើននៅឧបទ្វីបកូរ៉េ និងអាស៊ីឦសាន។ លោកប្រធានាធិបតីបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោកចិន ក៏បានបញ្ចប់សកម្មភាពនៅក្រៅប្រទេសរបស់លោក សម្រាប់ឆ្នាំនេះ ដែលលោកបាននិយាយថា បានព្យាយាមដើម្បីស្តារ ឬជួសជុលចំណងទាក់ទងការទូតរបស់ប្រទេសលោក ជាមួយបណ្តាប្រទេសដទៃទៀត។

លោកបានគូសបញ្ជាក់ថា «ក្នុងរយៈពេលប្រាំពីរ ខែចាប់តាំងពីឡើងកាន់តំណែងរបស់ខ្ញុំ ខ្ញុំបានធ្វើទស្សនកិច្ចនៅប្រទេសចំនួនប្រាំពីរ និងបានរៀបចំកិច្ចប្រជុំកំពូលចំនួន ៤០លើក តាមរយៈកិច្ចខិតខំប្រឹងប្រែងបែបនេះ ខ្ញុំបានដោះស្រាយបញ្ហាបន្ទាន់បំផុតមួយចំនួន ដូចជាការបំពេញចន្លោះប្រហោងនៅក្នុងកិច្ចប្រឹងប្រែងការទូតរបស់យើង។»

លោកខំប្រឹងបន្តជំរុញការទូតជាក់ស្តែង ដែលនាំអាទិភាពខ្ពស់លើផលប្រយោជន៍ជាតិ និងប្រជាជនរបស់លោក ហើយលោកនឹងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការការពារផលប្រយោជន៍ជាតិរបស់យើង តាមរយៈកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសន្តិសុខ និងសន្តិភាព ខណៈពេលដែលកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ហើយលោកនឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាសុវត្ថិភាព និងការចាប់អារម្មណ៍របស់ប្រជាជនរបស់យើង៕