ការនាំចូលអាវុធនុយក្លេអ៊ែរ និងផលិតផលគីមីរបស់កូរ៉េខាងជើង បានធ្លាក់ចុះនៅក្នុងឆ្នាំ២០១៦

42

យោងតាមទិន្នន័យដែលបានចេញផ្សាយដោយស្ថិតិកូរ៉េបានឱ្យដឹងថា ចំនួនសរុបនៃគ្រឿងអាវុធ និងអាវុធគីមីដែលមានតម្លៃទឹកប្រាក់ ៥១.០០០ដុល្លារអាមេរិក ត្រូវបាននាំចូលទៅប្រទេសកូរ៉េខាងជើង នៅឆ្នាំ២០១៦ ធ្លាក់ចុះ ៤៦,៣ភាគរយ ពីទឹកប្រាក់ ៩៥.០០០ដុល្លារអាមេរិក កាលពីឆ្នាំមុន។ តួលេខនេះ បានឡើងដល់ ១២១.០០០ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤។

ការនាំចូលគ្រឿងបន្លាស់យន្ដហោះ និងយន្តហោះ បានធ្លាក់ចុះដល់ទឹកប្រាក់ ១១៧.០០០ដុល្លារអាមេរិកកាលពីឆ្នាំមុន ពីចំនួន ២២,៩៦លានដុល្លារ កាលពីឆ្នាំមុន។

ម្យ៉ាងវិញទៀត ទិន្នន័យបានបង្ហាញថា កូរ៉េខាងជើងបាននាំចូលរថយន្តបរទេស និងគ្រឿងបន្លាស់ចំនួន ២៦០.៦លានដុល្លារកាលពីឆ្នាំមុន ពោលគឺកើនឡើងពី ១៩៧.៨៧លានដុល្លារក្នុងឆ្នាំ២០១៥ ខណៈដែកថែបមានតម្លៃ ១១២.៩៣លានដុល្លារ បានកើនឡើងដល់ ១១៥.៧៦លានដុល្លារក្នុងរយៈពេលដូចគ្នា។

ការនាំចូលកាហ្វេ តែ និងគ្រឿងទេស បានកើនឡើង ២១.៧៥លានដុល្លារនៅឆ្នាំ២០១៦ កើនឡើងពី ១៨.៤លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរ ពាណិជ្ជកម្មរវាងកូរ៉េខាងជើង និងចិន មានការចម្រើន កាលពីឆ្នាំមុន បើទោះបីជាមានទណ្ឌកម្មអន្តរជាតិ។

សូមបញ្ជាក់ថា ការនាំចូលរបស់កូរ៉េខាងជើងពីប្រទេសចិន បានកើនឡើងដល់ ៣.៤២ពាន់លានដុល្លារនៅឆ្នាំ ២០១៦ ពី ៣.២៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ខណៈដែលប្រទេសនេះ បាននាំចេញ ២.៦៣ពាន់លានដុល្លារ ដល់សម្ព័ន្ធមិត្តរបស់ខ្លួន កាលពីឆ្នាំមុន គឺកើនឡើងពី ២.៤៨ពាន់លានដុល្លារ៕