នៅសប្តាហ៍នេះ លោកមូន និងលោកស៊ី នឹងធ្វើកិច្ចប្រជុំកំពូល ស្តីពីចំណងទាក់ទងទ្វេភាគី និងបញ្ហាកូរ៉េខាងជើង 

32

យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងលោក Cheong Wa Dae បាននិយាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនជេអ៊ីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្តាហ៍នេះដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ីជីនពីង ដែលនឹងផ្តោតលើមធ្យោបាយលុបបំបាត់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី។

កិច្ចប្រជុំលើកទីពីររបស់ថ្នាក់ដឹកនាំទាំងពីររូបនេះ ចាប់តាំងពីប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី៣១ ខែតុលា ដើម្បីស្តារទំនាក់ទំនងឲ្យល្អប្រសើរឡើងវិញរបស់ពួកគេ ត្រូវបានបង្កើតឡើងដោយការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD នៅកូរ៉េខាងត្បូង។ មេដឹកនាំទាំងពីរ បានជួបគ្នានៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងដាណាំង ប្រទេសវៀតណាម កាលពីខែមុន។ វាក៏នឹងកត់សម្គាល់ពីកិច្ចចរចាទ្វេភាគីលើកទី៣ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោកមូន បានឡើងកាន់តំណែង កាលពីខែឧសភា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាសឱ្យបណ្តាប្រទេសទាំងឡាយ មានភាពធម្មតាក្នុងការទំនាក់ទំនងទ្វេភាគីរបស់ខ្លួន ដោយការជួសជុលភាពជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរ និងធ្វើឱ្យចំណងមិត្តភាពរវាងមេដឹកនាំទាំងពីរ កាន់តែស៊ីជម្រៅ។ នេះបើតាមលោក Nam Gwan-pyo អនុប្រធាននៃការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតី។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា មេដឹកនាំទាំងពីរក៏គ្រោងនឹងធ្វើការពិភាក្សាស៊ីជម្រៅ ស្តីពីវិធីដោះស្រាយដោយសន្តិភាពនូវបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ ដំណើរទស្សនកិច្ចរបស់លោកមូន ទៅកាន់ប្រទេសចិន បានកើតឡើងពីរសប្តាហ៍ បន្ទាប់ពីក្រុងព្យុងយ៉ាង បានចាប់ផ្តើមបាញ់មីស៊ីលផ្លោងអន្តរទ្វីប កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដោយបន្តការបាញ់មីស៊ីលរបស់ខ្លួន បន្ទាប់ពីការផ្អាកអស់រយៈពេល ៧៥ថ្ងៃ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍មួយថ្ងៃ បន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូង បានមកដល់ក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបួនថ្ងៃ។ មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏នឹងមានកម្រិតខ្ពស់ផងដែរ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំលោកមូន និងលោកស៊ី៕ ដោយ៖ Rush News