កូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការប្រើប្រាស់ការបិទផ្លូវនាវាចរ

25

កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើងបានថ្កោលទោសអាមេរិក ជុំវិញការប្រើប្រាស់ការបិទផ្លូវនាវាចរ បន្ទាប់ពីការបង្កហេតុមីស៊ីលថ្មីរបស់ខ្លួន ដោយព្រមានថា ការចាត់វិធានការបែបនេះជា ការប្រកាសសង្រ្គាម។

ការថ្កោលទោសនេះ បានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Rex Tillerson កាលពីពេលថ្មីៗនេះ បានលើកឡើងពីសិទ្ធិហាមឃាត់ការដឹកជញ្ជូនចរាចរណ៍តាមសមុទ្រទៅកាន់ និងទៅមក ពីកូរ៉េខាងជើង បន្ទាប់ពីការសាកល្បងរបស់មីស៊ីលឆ្លងទ្វីប ដែលបានជឿជាក់ថា អាចបាញ់នៅគ្រប់ទីកន្លែងលើដីគោករបស់សហរដ្ឋអាមេរិក។

យោងតាមកាសែត Rodong Sinmun របស់គណបក្សកុម្មុយនីស្តកំពុងកាន់អំណាចរបស់កូរ៉េខាងជើង បានឲ្យដឹងថា កូរ៉េខាងជើង នឹងចាត់ទុកគម្រោងរបស់សហរដ្ឋអាមេរិក និងកងកម្លាំងរបស់ខ្លួន ចំពោះការបិទផ្លូវសមុទ្រប្រឆាំងនឹងខ្លួន ជាការបំពានដោយចេតនាលើអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរដ៏ពិសិដ្ឋរបស់ខ្លួន និងជាការប្រកាសសង្គ្រាមដោយចំហរមួយផ្សេងទៀត។ កាសែតកូរ៉េខាងជើងមួយនេះ បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់។ ហើយប្រទេសនេះ នឹងចាត់វិធានការប្រឆាំងដោយគ្មានមេត្តាទៅលើអាមេរិក ដែលបានដាក់គម្រោងបិទផ្លូវនាវាចរណ៍បែបនេះ។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ដែលជាសេវាកម្មផ្លូវការរបស់កូរ៉េខាងជើង បានដាក់របាយការណ៍ស្រដៀងគ្នាមួយនៅក្នុងភាសាអង់គ្លេស កាលពីថ្ងៃសុក្រ ដោយនិយាយថា ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិកចំពោះការបិទផ្លូវសមុទ្រ វាបង្កើតបានជាការរំលោភបំពានលើអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់រដ្ឋឯករាជ្យខ្លួន។

ការពិភាក្សាអំពីការបិទដែនសមុទ្រអាចលេចឡើង នៅក្នុងរង្វង់ការសិក្សា ទោះបីជាក្រុងសេអ៊ូលបានបញ្ជាក់ជាថ្មីថា ខ្លួនប្រឆាំងនឹងជម្រើសយោធាណាមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនុយក្លេអ៊ែរ៕ ដោយ៖ Rush News