(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជានៅថ្ងៃព្រហស្បត្តិ៍ ទី៧ ធ្នូនេះ ក្នុងកិច្ចប្រជុំសភាលើកទី៩ នីតិកាលទី ៥នេះ បានសម្រេចជ្រើសតាំងលោក យូ ហុងគ្រី ជាអនុប្រធានទី១ រដ្ឋសភា និងលោក នុត សុខុម ជាអនុប្រធានទី១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ អ្នកទាំងពីរសុទ្ធសឹងជាមន្រ្តីជាន់ខ្ពស់មកពីកូតាគណបក្សហ្វ៊ិនស៊ិនប៉ិក។
ការសម្រេចរបស់រដ្ឋសភាកម្ពុជានេះ គឺធ្វើឡើងដើម្បីរៀបចំនូវរចនាសម្ព័ន្ធរដ្ឋសភា និងគ.ជ.ប ថ្មី បន្ទាប់ពីតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕ ដោយ៖ Rush News