ចិនផ្តល់ជំនួយជាសម្ភារ បរិក្ខារ ចំនួន៣០មុខ ដល់គ.ជ.ប សម្រាប់ដំណើរការបោះឆ្នោតជាតិ​ខាង​មុខនេះ

35

(ភ្នំពេញ)៖ សាធារណរដ្ឋប្រមានិតចិន បានផ្តល់ជំនួយជាសម្ភារ បរិក្ខារ ចំនួន៣០មុខ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៧ ខែធ្នូនេះ។

គ.ជ.ប បានបញ្ជាក់ថា ការផ្តល់ជំនួយរបស់ចិននៅពេលនេះ គឺឆ្លើយតបទៅនឹងសំណើររបស់ គ.ជ.ប កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។

ជាមួយគ្នានេះដែរ ភាគីចិន ក៏បានសន្យានឹងបន្តផ្តល់ជំនួយដល់ គ.ជ.ប បន្ថែមទៀត សម្រាប់ ការរៀបចំការបោះឆ្នោតជាបន្តបន្ទាប់អោយប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាព៕